លេខ​​​អ្វី​ខ្លះ​ដែល​ជា​លេខ​ហុងស៊ុយ?

លេខ​​​អ្វី​ខ្លះ​ដែល​ជា​លេខ​ហុងស៊ុយ?

បើ​មើល​តាម​ស្លាក់យីហោ​ហាង ឬ​តូប​លក់​អីវ៉ាន់​នានា​ក្នុង​ទីក្រុង​ភ្នំពេញ គេ​ឃើញ​មាន​​​តួលេខ​ផ្សេងៗដែលចិន​​ជឿ​ថា ជា​លេខ​នាំមក​នូវ​​លាភសំណាង​ ហើយ​ក្នុង​នោះ​ក៏​មាន​លេខ​បី​ខ្ទង់ ១៦៨ ដែរ។ បើ​តាម​ លោក កុក ឡុង គ្រូ​ចិនសែ​នៅ ស៊ិនសែ​ហោរា​បកប្រែ​​ ឯកសារ​ខ្មែរ​ចិន ចិន​ខ្មែរ បាន​ប្រាប់​ថា ១៦៨ ជា​លេខ​ល្អ​ជាង​គេ​បំផុត ជាលេខ​រក​ស៊ី​មាន​បាន និង​ជា​លេខ​រក​ស៊ី​មាន​រហូត។ ក្រៅ​ពី​លេខ​បី​ខ្ទង់​នេះ ​គ្រូ​ចិន​សែ​ល្បីឈ្មោះដដែល ក៏​បាន​ប្រាប់​អត្តន័យ​នៃ​លេខ​​ដែល​ប្រជាជន​ចិន​ជឿ​ថា​ល្អ និង​មាន​ហុងស៊ុយ​ផង​ដែរ។ លេខ​ទាំង​នោះ​មាន​…

 

លេខ​​​អ្វី​ខ្លះ​ដែល​ជា​លេខ​ហុងស៊ុយ?

 

-លេខ ៦៨ ល្អ​មាន​លាភ តែ​បើ ​១៦៨ គី​ជា​លេខ​​ល្អ​បំផុត​ ជា​រក​ស៊ី​មាន​បាន ហើយ​មាន​រហូត​
-លេខ ៥៦៧៨ តំណាង​ឱ្យ​​មហា​សេដ្ឋី ជាលេខ​ល្អ​មាន​លាភ
​-លេខ ១ តំណាង​ឱ្យ​ការ​ធ្វើ​ដំណើរ​ សុខ​សប្បាយ​រហូត​គ្មាន​ឧបសគ្គ លេខ​ខ្ពស់​នាំ​មុខ​គេ បើ​និយាយ​ពី​ចំណាត់​ថ្នាក់​វិញ​ គឺ​ចំណាត់​ថ្នាក់​ល្អ​បំផុត
-លេខ ២ តំណាង​​ឱ្យ​លាភ​ទាំង​គូ ហើយ​អ្វី​ដែល​គូ​គឺ​តែង​មាន​សេចក្ដី​សុខ មាន​ភាព​កក់​ក្ដៅ បើ​និយាយ​ពី​ប្ដី​ប្រពន្ធ​វិញ នឹង​មាន​កូន​ប្រុស​​
-លេខ ៣ តំណាង​ឱ្យ​ពពែ​បី ​ហើយ​សត្វ​ពពែ​ទាំង​បី​នាំ​ឱ្យ​ក្នុង​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​សប្បាយ
-លេខ ៤ តំណាង​ឱ្យ​បួន​រដូវ​ ក្នុង​បួន​រដូវ​នេះ​សុខភាព​ល្អ​រហូត
-លេខ ៥ តំណាង​ឱ្យ​ទិស​ទាំង ៥ ហើយ​​ទ្រព្យ​ចូល​ប្រាំ​​ទិស លិច កើត​ ជើង​ ត្បូង​និង​កណ្ដាល​
-លេខ ៧ តំណាង​ឱ្យ​តារា​ទាំង​៧ ឬ ផ្កាយ​ក្រពើ ដែល​នាំ​ផ្លូវ​ទៅ​កាន់​សុភមង្គល​
-លេខ ៨ តំណាង​ទិស​ទាំង​ប្រាំបី លុយ​ចូល​មក​ជុំ​វិញ​ខ្លួន​​មិន​ចន្លោះ​
-លេខ ៩ តំណាង​ឱ្យ​តំណែង​ស្ដេច មាន​គេ​គោរព​កោត​ស្ញប់​ស្ញែង សម្បូរ​សប្បាយ​ ខ្ពង់​ខ្ពស់​
-លេខ ១០ ល្អ​គ្រប់​​ដប់​មិន​ទាស់​ត្រង់​ណា ប្រសើរ​ទាំង​ព្រម៕

 

 

អីចឹង​សោះ! បាន​ចូល​ឆ្នាំ​ចិន​ងាក​ទៅ​ណា​ក៏​ឃើញ​ពណ៌​ក្រហម!

នេះ​នែ៎! ​ជោគ​ជតារាសី​ស្នេហា​​​របស់​អ្នក​តាម​ក្បួន​​ចិន​​ក្នុង​ឆ្នាំ​២០១៥​

 

 

អត្ថបទ៖ អ៊ុំ សុភក្ដិ