នារី​ៗ​កូរ៉េ​ខាង​ត្បូង​ជំនាន់​ថ្មី ចង់​នៅ​ Single បាន​យូរ និង​​មិន​​ចង់​យក​ស្វាមី​តែ​ម្ដង


នារី​ៗ​កូរ៉េ​ខាង​ត្បូង​ជំនាន់​ថ្មី ចង់​នៅ​ Single បាន​យូរ និង​​មិន​​ចង់​យក​ស្វាមី​តែ​ម្ដង

តាម​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​​របស់​ បាន​ឲ្យ​ដឹង​ថា​ ទំនោរ​ថ្មី​​មួយ​របស់​​នារី​ៗ​​​កូរ៉េ​ខាង​ត្បូង​ជំនាន់​ថ្មី​ ភាគ​ច្រើន​ចង់​នៅ​ទំនេរ​បាន​យូរ និង​ចង់​​ពន្យារ​ពេល​​​អាយុ​រៀប​ការ​។ នេះ​បើ​តាម​ ការ​ចុះ​​ផ្សាយ​របស់​សារព័ត៌មាន​ BBC។

 

នារី​ៗ​កូរ៉េ​ខាង​ត្បូង​ជំនាន់​ថ្មី ចង់​នៅ​ Single បាន​យូរ និង​​មិន​​ចង់​យក​ស្វាមី​តែ​ម្ដង

 

តាម​របាយ​​ការណ៍​ស្រង់​ស្ថិតិ​មួយ​បាន​បង្ហាញ​ថា ចំនួន​​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ បាន​ពន្យារ​ពេល​រៀប​ការ​របស់​ខ្លួន​កាន់​តែ​យូរ។ ក្នុង​ឆ្នាំ​១៩៩០ អាយុ​ជា​មធ្យម​សម្រាប់​បុរស​ចង់​រៀប​ការ​គឺ នៅ​អាយុ​៣៣​ឆ្នាំ រហូត​ដល់​ឆ្នាំ​ ២០១០ គេ​ឃើញ​​ កូន​ក្រមុំ​កូរ៉េ​ខាង​ត្បូង​ចូល​រោង​​ការ​នៅ​​វ័យ​ជា​មធ្យម​​៣០​ឆ្នាំ។

 

ចំពោះ​នារី​ៗ​កូរ៉េ​ខាង​ត្បូង​​សម័យ​ថ្មី​ ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពួក​គេ​ចង់​យក​ពេល​​​​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​រៀន​សូត្រ និង​រក​​ការងារ​ប្រាក់​ខែ​ខ្ពស់​វិញ ជា​ជាង​ការ​រៀប​ការ។​​

 

នារី​ៗ​កូរ៉េ​ខាង​ត្បូង​ជំនាន់​ថ្មី ចង់​នៅ​ Single បាន​យូរ និង​​មិន​​ចង់​យក​ស្វាមី​តែ​ម្ដង
 

នោះ​​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ជា​ទំនោរ​មួយ​ របស់​នារី​កូរ៉េ​ខាង​ត្បូង​ចង់​នៅ​ទំនេរ​បាន​យូរ ឬ​មិន​​ចង់​រៀប​ការ​តែ​ម្ដង។

 

ជាធម្មតា​មុន​រៀបការ​ គូ​ស្នេហ៍​ត្រូវ​ថត​រូប​អាពាហ៍ពិពាហ៍​​ក្នុង​ឈុត​ប្រពៃណី​មួយ​ចំនួន ដែល​ការ​ថត​នោះ​មាន​តម្លៃ​ជា​មធ្យម ២ពាន់​ទៅ​៣ពាន់​ដុល្លារ។

 

ជា​មួយ​ទំនោរ​ថ្មី​​របស់​នារី​ៗ​កូរ៉េ​ខាង​ត្បូង​នោះ​ដែរ​ បាន​ធ្វើ​ឲ្យ​មាន​មុខ​របរ​​​មួយ​កាក់​កប គឺ​ការ​ថត​រូប​កូន​ក្រមុំ​​តែ​ឯង​មិន​មាន​កូន​កំលោះ ពោល​គឺ​ នារី​ៗ​កូរ៉េ​ខាង​ត្បូង​​ចូល​ចិត្ត​ថត​រូប​​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​​​តែ​ម្នាក់​ឯង (Single) ទុក​ជា​អនុស្សាវរីយ៍​ដល់​អ្នក​ជំនាន់​ក្រោយ ដែល​ការ​ថត​នេះ​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ត្រឹម​តែ ៥០០ដុល្លារ​ប៉ុណ្ណោះ៕

 

ចុចអាន៖ កូនក្រមុំ​វាយ​កូន​កំលោះ​មុន​ថ្ងៃ​ការ ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ជាង​២​ម៉ឺន​ដុល្លារ​ត្រូវ​លុបចោល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​​​​​​