​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​​អ្នក​​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​រាប់​ម៉ឺន​នាក់ ​​បាន​​​សម្រុក​​​ឡើង​ជិះ​រថភ្លើង​ដឹក​អ្នក​ដំណើរ​​​ចំណាស់​មួយ​នៅ​ប្រទេស​បង់ក្លាដេស ​ក្រោយ​ចប់​ពិធីបុណ្យ​ជួបជុំ​បង​ប្អូន​មូស្លីម​​ aka Biswa Ijtema នៅ​​​ថ្ងៃ​ម្សិលមិញ។ ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

គ្រប់​កន្លែង ​ច្រកល្ហក​ទាំង​លើ​ម៉ាស៊ីន​រថភ្លើង ​ទូ​រថភ្លើង ដំបូល ​និង​​តាម​កាំ​ជណ្ដើរ​ ​ត្រូវ​បាន​​​​មនុស្ស​ក្មេង​ចាស់ ​ឈរ អង្គុយ ​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​ណាន់​តាន់​តាប់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ពួកគេ​វិញ​។

ពិធីបុណ្យ​​ប្រចាំ​ឆ្នាំ​មាន​រយៈពេល ៣ថ្ងៃ​ ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​មាត់​ទន្លេ Turag ​ក្រុង Tongi ​ ប្រទេស​បង់ក្លាដេស ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ៨ ដល់ ១០​មករា និង​បាន​ទាក់​ទាញ​​បងប្អូន​មូស្លីម​ពី ១៥០ប្រទេស​​ទៅកាន់​ក្រុង​ខាង​លើ។ ​

កាល​ពី​ឆ្នាំ ២០១០ ​អ្នក​ចូលរួម​មាន​ចំនួន ៥លាននាក់ ​ ​ដែល​ជា​ការ​ជួបជុំ​បងប្អូន​មូស្លីម​ធំ​បំផុត​លំដាប់​ទី​ពីរ បន្ទាប់ពី​ពិធី​ជួប​ជុំ Hajj នៅ​ទីក្រុង Mecca ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

​រដ្ឋមន្ត្រី​​​​កិច្ចការ​បុណ្យ​ជាតិ​បង់ក្លាដេស​លោក Asaduzzaman Kamal និយាយ​ថា ​ប៉ូលិស​ចំនួន​ ៥ពាន់នាក់ កាមេរ៉ា​សុវត្ថិភាព ៦០គ្រឿង បង្គោល​ខ្ពស់​ចាំ​មើល​​ ៥កន្លែង និង​ប៉ូលិស​បង្កប់​ជា​ច្រើន​នាក់​ទៀត ​ត្រូវ​បាន​ដាក់​ឈរ​ជើង​ដើម្បី​ធានា​សុវត្ថិភាព​អំឡុង​ពិធីបុណ្យ៕

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

​មនុស្ស​រាប់​ម៉ឺន​នាក់​ដណ្ដើម​គ្នា​​ជិះ​រថភ្លើង​នៅ​បង់ក្លាដេស ក្រោយ​ចប់​ពិធី​បុណ្យ​​មួយ​

ចុចអាន៖មនុស្ស​ពី​៦០ទីក្រុង​ចូលរួម​យុទ្ធនាការ​ជិះ​​​រថភ្លើង មិន​ស្លៀក​ខោ

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People