៥ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ បើសិន​មាន​ស្នាម​ផ្លែ​

៥ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ បើសិន​មាន​ស្នាម​ផ្លែ​

​ភាគច្រើន ការ​ដែល​មាន​ស្នាម​ផ្លែ​អាចជា​រឿង​ដែល​មិន​អាច​ចៀសផុត​ឡើយ​។ ប៉ុន្តែ​អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការលូតលាស់​ជ្រុល​របស់​វា​បាន​តាមរយៈ​ការប្រុងប្រយ័ត្ន​សាមញ្ញៗ​ដូចខាងក្រោម​នេះ​។

​ថ្វី​បើ​មូលហេតុ​របស់​ស្នាម​ផ្លែ​មិន​បាន​បានដឹង​នៅឡើយ វា​ក៏​មាន​កត្តា​ជាច្រើន​ដែល​អាច​ប្រឈម កាន់តែ​ខ្លាំង​នឹង​បញ្ហា​នេះ​ដែរ​។ ដូច្នេះ​វិធីសាស្ត្រ​តែមួយ​គត់​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​វា គឺ​នៅ​ឱ្យ ឆ្ងាយ​ពី​រឿង​ដូច​ខាងក្រោម​នេះ​។

​មិន​ត្រូវ​ចោះ​រន្ធ​ត្រចៀក​
​បើសិន​ជា​អ្នក​ជា​មនុស្ស​ប្រឈម​នឹង​បញ្ហា​ស្នាម​ផ្លែ​មែន​នោះ ការធ្វើ​រឿង​សាមញ្ញៗ​ដូច​ជា​ការ​ចោះ​រន្ធ​ត្រចៀក ឬ​ច្រមុះ​គួរតែ​ជា​រឿង​ហាមប្រាម​ហើយ​។ នេះ​ដោយសារ​តែ​សម្ពាធ​តិចតួច​បំផុត​នៅលើ​ស្បែក​អាច​នឹង​នាំឱ្យ​កើត​ផ្លែ​ស្បែក​បានដែរ​។

កុំ​សា​កលើ​ស្បែក​
ការចាក់​សាក​លើ​ស្បែក​អាចជា​រឿង​មួយ​ធ្វើ​បាន ប៉ុន្តែ​អ្នក​ដែល​មាន​ស្នាម​ផ្លែ​លើ​ស្បែក​ហើយ​គួរតែ​ចៀសវាង ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​មាន​ផ្លែ​កាន់តែច្រើន​។ ហេតុផល​នោះ​គឺថា វា​នឹង​ដាក់​សម្ពាធ​លើ​ស្បែក​កាន់តែខ្លាំង​។

ចៀសវាង​ការព្យាបាល​ជំងឺ​មុន​
មាន​ឱកាស​ច្រើន​ណាស់​ដែល​ការព្យាបាល​ជំងឺ​មុន​អាច​បង្ក​ជា​ស្នាម​ផ្លែ​លើ​ស្បែក ជាពិសេស​បើសិនជា​អ្នក​មាន​មុន​នៅ​ទ្រូង​តែម្តង​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​មាន​គម្រោង​ព្យាបាល​ជំងឺ​មុន អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគ​សើ​ស្បែក​សិន​។

គិត​ឡើង​វិញ​សិន​មុនពេល​ជ្រើសរើស​វិធី​ព្យាបាល​ដោយ​បាញ់​ឡា​ហ្សែ​
មិន​ត្រូវ​ធ្វើ​ការព្យាបាល​ដោយ​ប្រើ​ឡា​ហ្សែ​ដើម្បី​បំបាត់​ស្នាម​ផ្លែ​ឡើង ព្រោះ​អ្នក​កំពុងតែ​មាន​បញ្ហា​ស្បែក​ស្រាប់​។ ជាមួយគ្នានេះដែរ រាល់​ការ​មាន​របួស ឬ​សម្ពាធ​គ្រប់​ប្រភេទ​ពី​ការព្យាបាល​បែបនេះ​អាច​នឹង​ធ្វើឱ្យ​អ្នក​ប្រឈម​នឹង​ស្នាម​ផ្លែ​បន្ថែម​ទៀត​បាន​។

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុនពេល​ធ្វើ​ការវះកាត់​គ្រប់​ប្រភេទ​
នេះ​គឺជា​រឿង​ដែល​អ្នក​ត្រូវធ្វើ ព្រោះថា​ការវះកាត់​ទាំងអស់​សុទ្ធតែ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ស្នាម​ផ្លែ​នៅ​ត្រង់​កន្លែងដេ​រលើស្បែក​។ មុនពេល​ធ្វើ​ការវះកាត់ ចូរ​ប្រាប់​គ្រូពេទ្យ​អំពី​អាការៈ​របស់​អ្នក ដូច្នេះ​គាត់​អាច​នឹង​ប្រើ​វិធី​ដេរ​របួស​យ៉ាងណា​ដែល​អាច​មាន​លក្ខណៈ​ផ្លែ​តិច​តូច​បំផុត ឬ​ផ្តល់​ជា​ថ្នាំលេប ឬ​ចាក​នៅ​កន្លែង​វះកាត់​ដើម្បី​បង្កា​រការ​ផ្លែ​ស្បែក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។