ព្រីម លីហ្សា ថា​មើល​មិន​ដឹង​​​គូស្នេហ៍​ថ្មី​ស្រលាញ់​នាង​សោះ


ព្រីម លីហ្សា ថា​មើល​មិន​ដឹង​​​គូស្នេហ៍​ថ្មី​ស្រលាញ់​នាង​សោះ

“​ការ​ស្រលាញ់​របស់​គាត់​ចំពោះ​ខ្ញុំ​ ពេល​ខ្លះ​ខ្ញុំ​មើល​មិន​ដឹង​ថា​គាត់​ស្រលាញ់​ខ្ញុំ​ទេ ព្រោះ​គាត់​ជា​មនុស្ស​មិន​សូវ​មាត់ ឬ​អាច​និយាយ​បាន​ថា​ និយាយ​តិច​ធ្វើ​ច្រើន។ ” តារា​ស្រី​និយម​សំលៀកបំពាក់​ Brand Brand ​ថ្លែង​ប្រាប់ Sabay។

 

ព្រីម លីហ្សា ថា​មើល​មិន​ដឹង​​​គូស្នេហ៍​ថ្មី​ស្រលាញ់​នាង​សោះ

 

អតីត​សិស្ស​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​ បាន​និយាយ​រៀបរាប់​ពី​ទំនាក់​រវាង​នាង និង​គូស្នេហ៍​ថ្មី​នេះ​ថា ​ស្គាល់​គ្នា និង​កំពុង​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ជិត​មួយ​ឆ្នាំ ហើយ​នាង​ស្គាល់​គ្នា​តាមរយៈ​អ្នក​ម្ដាយ​ទាំង​សងខាង។ តារា​ស្រី​វ័យ ២២ ឆ្នាំ​បន្ត​ថា​ បុរស​ម្នាក់​នោះ​គឺជា​អ្នក​រកស៊ី មាន​វ័យ ២៧ ឆ្នាំ។ ចំពោះ​ថ្ងៃ​មង្គលការ​វិញ លីហ្សា ប្រាប់​ថា​មិន​ទាន់​គិតគូរ​ទេ ព្រោះ​ចង់​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅមក​ឲ្យ​បាន​ច្រើន​ជាង​នេះ​សិន ចៀសវាង​មាន​រឿង​មិន​ស្រួល​ទៅ​ថ្ងៃ​ក្រោយ។

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​លក្ខណៈ​ខ្លះ​ៗនៃ​​បុរស​កូន​កាត់​ចិន​រូប​នោះ​ថា ព្រោះ​តែ​ខាង​ប្រុស​មិន​សូវ​ជា​ចេះ​និយាយ​ច្រើន ទើប​ពេល​ខ្លះ​នាង​មាន​អារម្មណ៍​មិន​ដឹង​ថា​គេ​ស្រលាញ់។ ចំពោះ​មូលហេតុ​តារា​ស្រី​មាន​ទីផ្សារ​ក្រៅ​ប្រទេស​ខាង​លើ​បកស្រាយ​ថា “តាម​ពិត​គាត់​ស្រលាញ់​ខ្ញុំ តែ​គាត់​មិន​ចេះ​បញ្ចេញ​តាម​កាយវិការ​ប៉ុណ្ណោះ។”

 

ព្រីម លីហ្សា ថា​មើល​មិន​ដឹង​​​គូស្នេហ៍​ថ្មី​ស្រលាញ់​នាង​សោះ

 

ព្រីម លីហ្សា បាន​បញ្ជាក់​ទៀត​ថា​ដើម្បី​រឹត​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ គ្រួសារ​អ្នក​ទាំងពីរ​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ថែម​ទៀត​ផង៕

 

អត្ថបទ៖ទ្រី រ៉ាវី