ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​ RX300 ពណ៌​ខ្មៅ ដែល​មិន​ចាំ​ស្លាក​លេខ បាន​បើក​បុក​បញ្ច្រាស​ផ្លូវ​ជ្រុល​ម៉ូតូ​វី​វ៉ា ​បណ្តាល​ឱ្យ​ខ្ទាត​​មនុស្ស​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​​​មួយ​គ្រឿង ​បណ្តាលឱ្យ​​រង​របួសធ្ងន់​-​ស្រាល​២​នាក់ កាលពី​វេ​ម៉ោង​១២​ និង​១០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៣ ​មក​រា ​២០១៦​ ស្ថិតនៅ​​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​​រុ​ស្ស៊ី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ហើយ​​រថយន្ត​បង្ក​​បើក​គេច​ខ្លួន​​​បាត់​​ស្រមោល ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះឈ្មោះ​ធី ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ ​ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ ។ សមត្ថកិច្ច​​បន្ត​​ទៀត ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​បើក​​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ស្រាប់​តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅស្រប​​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​វី​វ៉ា​ហោះ​ផ្លោង​​រនាំង​ដែល​ចែក​ទ្រូងផ្លូវ ទៅ​ម្ខាង​ផ្លូវ​ទៀត ​ក៏​ខ្ទាត​​មក​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឡែ​ត ពណ៌​.ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-5017 ដែល​ជិះ​ដោយ​បុរស​-ស្ត្រី​២​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​​ដួល​អួ​ស​ជាង​១០​ម៉ែត្រ រង​របួសធ្ងន់​​-ស្រាល​។

​ភ្លាម​ៗ ​រថយន្ត​បង្ក​ដែល​គេ​ឃើញ​ថា ​ជា​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខនោះ ក៏​បើក​គេចខ្លួន​ទៅ​បាត់​ស្រមោល ហើយ​ចំណែក​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​វី​វ៉ា​ ក៏​ត្រូវ​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កន្លែង​កើតហេតុ​ ​។