ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ មក​រា ២០១៦ ស្ថិត​ចំណុច​ផ្លូវ​៦៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូន​ពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនបរទេស ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ថា ភក្តី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​១១១Eo ផ្លូវ​១៥៤ ភូមិ​៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូន​ពេញ (​ជា​អ្នក​បើក​ម៉ូតូ​) ។ វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FL- 4323, ទូរស័ព្ទ​២​គ្រឿង ម៉ាក​LG ពណ៌​ខ្មៅ និង HTC ពណ៌​ខ្មៅ ។ ចំណែក​ជន​រង​គ្រោះ​ជនជាតិ​អ៊ី​តា​លី ជា​អ្នក​ទេសចរណ៍ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​កំពុង​ឈរ​ចុច​ទូរស័ព្ទ​នៅ​ចំណុច​ផ្លូវ​១៧២ កែង​១៩ ស្រាប់តែ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ក្បែរ ហើយ​ឆក់​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ម៉ាក​SAMSUNG ពណ៌​.​ស ។ ក្រោយ​ឆក់​បាន​សំរេច​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​១៩ ឆ្ពោះទៅ​ទិស​ខាងជើង រីឯ​ជន​រង​គ្រោះ​បាន​រត់​ដេញ​តាម​ស្រែក​ឆោឡោ​ឡើង​ឱ្យ​គេ​ជួយ ។