ទូក ២ គ្រឿងផ្ទុក ទាហានអាមេរិក ១០នាក់ ឆ្លងចូលដែនទឹក អ៊ីរ៉ងត្រូវចាប់ខ្លួន

វ៉ាស៊ីនតោន៖ យោងតាម សេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ អាមរិកបានឲ្យដឹងថា ទាហានរបស់ខ្លួនចំនួន ១០នាក់កំពុង ជាប់ខ្លួននៅ លើកោះហ្វារស៊ី ក្នុងឈូងសមុទ្រអ៊ីរ៉ង់ ក្រោយយោធាអ៊ីរ៉ង ឡោមព័ទ្ធទូកយោធាអាមេរិក ចំនួន ២គ្រឿង ដែលបានចូលទៅ

ក្នុងដែនទឹករបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នេះដោយសកស្រង់ប្រភពពី NBC ឲ្យដឹងថា ក្នុងសេចក្ដីរាយការណ៍មិនបានបញ្ជាក់ច្បាស់ថាតើ ទាហានអាមេរិកទាំង១០នាក់ បានជិះទូកវង្វេងចូលទៅក្នុងបូរណភាពដែនទឹកអ៊ីរ៉ង មុនពេលដែលពួកគេត្រូវបានចាប់ខ្លួន ឬយ៉ាងណាទេ?។

ក្នុងចំណោមទាហានទាំង ១០នាក់នោះមាន ទាហានប្រុស ៩នាក់ និងស្រីម្នាក់ ដែលពួកគេត្រូវបានរាយការណ៍ថា កំពុងស្ថិតក្នុង

បេសកកម្មហ្វិកហាត់ នៅចន្លោះព្រំប្រទល់ទឹករវាងប្រទេសគុយវែត និងបារ៉ែន ក្នុងអំឡុងពេលរសៀលថ្ងៃម្សិលមិញ ហើយទូករបស់ពួកគេមានបញ្ហាម៉ាស៊ីន ទំនងជាវង្វេងចូលក្នុងបូរណភាពដែនទឹកអ៊ីរ៉ង់ ហើយត្រូវបានឡោមព័ទ្ធចាប់ដោយកងកម្លាំងឆ្មាំសមុទ្រអ៊ីរ៉ងតែម្ដង។

ក្រោយការចាប់ខ្លួន រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃឺរី បានជួបចរចាគ្នាតាមទូរស័ព្ទជាមួយមន្រ្តីអ៊ីរ៉ង់ ក្នុងគោលបំណងសុំឲ្យភាគីអ៊ីរ៉ង់ដោះលែងទាហានទាំង ១០នាក់របស់ខ្លួន សំណាងដែរដែលភាគីអ៊ីរ៉ង់យល់ថា

វាជាបញ្ហាកំហុសអចេតនា ហើយបានព្រមព្រៀងដោះលែងពួកគេនៅលើដែនសមុទ្រអន្ដរជាតិភ្លាមៗ៕

ទូក ២ គ្រឿងផ្ទុក ទាហានអាមេរិក ១០នាក់ ឆ្លងចូលដែនទឹក អ៊ីរ៉ងត្រូវចាប់ខ្លួន