ទង្វើមួយចំនួន​ធ្វើឲ្យខូច​ទ្វារមាស ប៉ុន្តែ​អ្ន​កធ្វើវាស្ទើរាល់ថ្ងៃ

ទង្វើចំនួន​ដែលអ្នក​កំពុងតែ​ប្រព្រឹត្តិជារៀង​រាល់ថ្ងៃ អាចបង្កឲ្យមានផល​ប៉ះពាល់ដល់​សុខភាព​របស់អ្នក។ ទ្វារមាស គឺជាមិត្ត​ដ៏ល្អបំផុត​របស់​មនុស្សស្រី​គ្រប់រូប ហើយ​វាត្រូវ​ការការ​យកចិត្តទុក​ដាក់ និងការថែទាំ​ឲ្យបាន​ល្អបន្ថែមទៀត។ មានរឿង និងទម្លាប់ប្រចាំថ្ងៃ​មួយចំនួន​ដែលអ្នក​ធ្វើ អាចមាន​ឥទ្ធិពល​លើសុខភាព​ទ្វារមាស​របស់អ្នក។ ការ​អនាម័យ​ខ្លាំងពេក​អាចធ្វើឲ្យ​ខូចសុខភាពទ្វារមាស​របស់អ្នក​វិញទេ។
 
ទង្វើមួយចំនួន​ធ្វើឲ្យខូច​ទ្វារមាស ប៉ុន្តែ​អ្ន​កធ្វើវាស្ទើរាល់ថ្ងៃ
នេះជាការជឿមិនត្រឹមត្រូវ​មួយ នៅពេលដែល​ទ្វារមាស​របស់អ្នក​ត្រូវលាងសម្អាតជាមួយនឹង​គ្រប់ប្រភេទ​នៃសាប៊ូ។ អ្នកត្រូវ​ការបញ្ឈប់នូវទម្លាប់​បែបនេះភ្លាម! ក្រុមអ្នក​ជំនាញ​បានអះអាថា ការលាង​សម្អាតទ្វារមាស​របស់អ្នក​ជាមួយសាប៊ូអាចបង្កឲ្យ​មានការ​រលាក, បញ្ហាផ្សិត និងមាន​ក្លិនស្អុយ​ជាដើម។ ដើម្បី​លាង​សម្អាតទ្វារមាស​របស់អ្នកឲ្យ​បានល្អ​អ្នកគួរតែ​ប្រើប្រាស់​ទឹកបាន​ហើយ។ 
ការប្រើសំឡីអនាម័យ និងឆ្នុករាល់ថ្ងៃ​អាច​បង្កឲ្យ​មានការឆ្លងមេរោគ
ជាការល្អប្រសើរ​បំផុត អ្នកមិនត្រូវ​ប្រើសំឡីអនាម័យ និងឆ្នុកជារៀងរាល់​ថ្ងៃពេកទេ។ គ្រប់វេជ្ជបណ្ឌិត​ផ្នែករោគស្ត្រីទាំងអស់​បានយល់ស្របថា ការ​ប្រើប្រាស់​សំឡី និង​ឆ្នុក​ឥត​ឈប់ឈរ​ជារៀងរាល់ថ្ងៃ ​មិនល្អសម្រាប់​ទ្វារមាស​របស់អ្នកនោះទេ ហើយ​អាចបណ្ដាលឲ្យ​ឆ្លងមេរោគថែម​ទៀតផង។ 
ស្លៀក​ខោខូវប៊យ​ញឹកពេក​អាចបណ្ដាល​ឲ្យរោគផ្សិត​រីករាលដាល
សម្រាប់​មនុស្សស្រី ដែល​ចូលចិត្តស្លៀក​ខោរឹប​តឹងណែន​ខ្លាំងពេក ធ្វើឲ្យ​តំបន់ទ្វារមាស​របស់អ្នក​ពិបាកក្នុង​ការដកដង្ហើម (ខ្វះខ្យល់ចេញចូល)។ អ្នកគួរតែ​ជ្រើសរើស​ប្រភេទ​ខោទូលាយ​បន្តិច​ជំនួសវិញ​ទើបជា​ការប្រសើរ។
រឿងមួយ​ដែលល្អសម្រាប់សុខភាពទ្វារមាស​របស់អ្នក គឺអ្នកគួរតែ​ជ្រើសរើស​សម្លៀកបំពាក់​ដែលធ្វើពីសំឡីកប្បាស​ទើបជា​ការប្រសើរ។ សុខភាពទ្វារមាស​របស់អ្នក​នឹង​ទទួល​រងគ្រោះថ្នាក់​ជាពិសេស​ក្នុងអំឡុងពេល​រដូវក្ដៅ។ អ្នកមិនត្រូវស្លៀកសម្លៀកបំពាក់​សើមយូរពេកទេ ព្រោះវាអាច​បង្កឲ្យ​មានផ្សិត​រមាស់ និងការឆ្លងមេរោគ។
កុំច្រឡំ! ម្សៅសាប៊ូ និង​ទឹកក្រអូបមិន​ល្អទេចំពោះ​ទ្វារមាស
ទោះបីជា​ម្សៅសាប៊ូ និងទឹកក្រអូប​បានធ្វើឲ្យសម្លៀកបំពាក់​របស់អ្នក​ស្រស់ស្អាត ហើយមានក្លិនក្រអូប​ក៏ដោយ តែពួកគេ​ក៏មិនល្អសម្រាប់សុខភាព​ទ្វារមាសរបស់​អ្នកដែរ។ ពួកវា​អាចធ្វើឲ្យ​រលាកទ្វារមាស​របស់អ្នក ហើយនេះជាមូលហេតុ​ដែលអ្នកគួរតែ​ជ្រើសរើស​យកប្រភេទសាប៊ូ ដែលល្អបំផុតសម្រាប់​គ្រប់ប្រភេទ​ស្បែកទាំង​មនុស្សក្មេង និងចាស់៕
ដោយ៖ Brugn
ប្រភព៖ healthadvisorgroup

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!