អាហារ ៧ ប្រភេទ ហាម​ទទួលទាន​ជាមួយ​ស៊ុត

តែ, ទឹកដោះគោ, សាច់, ស្ករស, ខ្ទឹមស, ផ្លែឈើក្រហម, ទឹក​សណ្តែក… អ្នក​​មិនគួរទទួលទាន​ជាមួយស៊ុតឡើយ ព្រោះវាអាច​បណ្តាលឲ្យ​ប៉ះពាល់​ដល់សុខភាព​យ៉ាងធ្ងន់​ធ្ងរ។
 
អាហារ ៧ ប្រភេទ ហាម​ទទួលទាន​ជាមួយ​ស៊ុត
តែ
មនុស្សតែងតែ​មានទម្លាប់​ផឹកតែមួយពែង បន្ទាប់ពី​ទទួលទាន​ស៊ុតរួច ដើម្បី​បំបាត់ក្លិន ដោយមិនបាន​ដឹងពីផលប៉ះពាល់​អាក្រក់​ដល់សុខភាព​ឡើយ។ ជាតិអាស៊ីត​ចេញ​ពីតែ​ផ្សំជាមួយ​នឹងអាស៊ីតប្រូតេអ៊ីន​របស់ស៊ុត​បានធ្វើឲ្យពោះវៀន​ដំណើរការ​យឺត, ធ្វើឲ្យ​ទល់លាមក, បង្កគ្រោះថ្នាក់​ដល់រាងកាយ។
ទឹកសណ្តែក
ជារៀង​រាល់ព្រឹក មនុស្សចូលចិត្ត​មានទម្លាប់មួយ គឺទទួលទានស៊ុត​ជាមួយទឹក​សណ្តែក​ដោយមិនបាន​ដឹងថា ប្រូតេអ៊ីន​របស់​ស៊ុតផ្សំ​ជាមួយនឹង​សារធាតុ ទ្រីបស៊ីន នៅក្នុង​ទឹក​សណ្តែក បាន​រារាំងដល់​ការរំលាយអាហារ និងស្រូប​យកជាតិប្រូតេអ៊ីន​នៅក្នុង​រាងកាយ។
ខួរជ្រូក
ទទួលទានស៊ុត​ជាមួយនឹង​ខួរជ្រូកអាច​ធ្វើឲ្យជាតិកូឡេស្តេរ៉ុល​ក្នុងឈាម​កើនឡើង ពិសេស​អ្នកកើតជំងឺ​លើសឈាម អាច​បណ្តាលឲ្យ​ស្លាប់បាន។
ក្ងាន, ទន្សាយ, អណ្តើក
ហាមទទួល​ទានសាច់ក្ងាន, សាច់ទន្សាយ បន្ទាប់ពីទទួល​ទានស៊ុតរួច។ ស៊ុត និងអាហារទាំងនេះ​មានផ្ទុកនូវសារធាតុ​ជីវសកម្មមួយ​ចំនួន នៅពេល​ទទួលទាន​ជាមួយគ្នា វាអាច​បណ្តាលឲ្យ​មាន​ប្រតិកម្ម​ក្នុងបំពង់​រំលាយអាហារ ធ្វើឲ្យ​រាករូស។
ស្ករស
ស៊ុតមិនគួរចម្អិន​ដាក់ស្ករស ឬទទួលទាន​ស្ករសក្រោយ​ពេល​ទទួលទានស៊ុត។ ការទទួលទាន​ស៊ុត​ដាក់ស្ករស​នឹងធ្វើឲ្យអាស៊ីត​អាមីណូភ្លុយតូស នៅក្នុង​ប្រូតេអ៊ីន​ស៊ុត​ផ្សំជាមួយ លីស៊ីន ធ្វើឲ្យរាងកាយ​ពិបាកស្រូបយក​សារធាតុនេះ បណ្តាលឲ្យ​ខូចសុខភាព។
ផ្លែទម្លាប់
ការទទួលទានផ្លែប្រភេទនេះក្រោយ​ពេលទទួលទាន​ស៊ុតរួច អាចបណ្តាលឲ្យ​ពុលអាហារ និងធ្វើឲ្យ​រលាកក្រពះ ពោះវៀន​ធ្ងន់ធ្ងរ បណ្តាល​ឲ្យក្អួតចង្អោរ។
ខ្ទឹមស
ខ្ទឹមសត្រូវបានគេចាត់ទុក​ថា ជាអាហារធ្វើឲ្យ​ស៊ុតចៀនហិល ប៉ុន្តែខ្ទឹមស​ដែលត្រូវបាន​គេចៀនខ្លោច​នឹងបង្កើត​ជាតិពុល ដូច្នេះយើង​មិនគួរទទួលទាន​ស៊ុតដាក់ខ្ទឹមស​ឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារ ៧ ប្រភេទ ហាម​ទទួលទាន​ជាមួយ​ស៊ុត