Arsenal នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នៅ Anfield រាត្រី​នេះ

លោក Arsene Wenger បាន​ទទួល​ស្គាល់​ថា ក្រុម​ Arsenal នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយ​ដើម្បី​ធ្វើ​តេស្ត​ទៅ​លើ​សមត្ថ​ភាព​របស់​ក្រុម​លើ​ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League របស់​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Liverpool នៅ​រាត្រី​នេះ​។

arsenalក្រុម​របស់​លោក Wenger នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡ​ដ្ឋាន Anfield ដោយ​នាំ​មុខ​២​ពិន្ទុ​នៅ​លើ​កំពូល​តារាង ក្រោយ​ពី​បាន​​កត់​ត្រា​ជ័យ​ជម្នះ​៥​លើក​ក្នុង​ចំណោម​ការ​ប្រកួត​លីក​៦​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ពាន FA Cup ជុំ​ទី​៣​កាល​ពី​ចុង​សប្តាហ៍​លើ​ក្រុម Sunderland បាន​បន្ត​កំណត់​ត្រា​នៃ​ការ​មិន​ស្គាល់​ចាញ់​​របស់​ពួក​​គេ ហើយ​លោក Wenger ដឹង​ថា ភាព​ជោគ​ជ័យ​​នា​ពេល​ថ្មី​ៗ​របស់​ក្រុម​លោក បាន​ពង្រឹង​ការ​ជឿ​ជាក់​ដែល​ពួក​គេ​​អាច​​​ជំរុញ​ទៅ​មុខ​អំឡុង​​ពាក់​កណ្តាល​បន្ទាប់​នៃ​រដូវ​កាល​នេះ​។ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម កាំ​ភ្លើង​ធំ​​រូប​នេះ ដឹង​ថា ការ​ជួប​ជា​មួយ​នឹង​ក្រុម Liverpool នឹង​នាំ​ឲ្យ​មាន​ការ​​មាន​ប្រៀប​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​​នៅ​ពេល​ដែល​ក្រុម​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ Anfield កាល​ពី​រដូវ​កាល​មុន ដោយ​នៅ​ពេល​នោះ​ក្រុម​ម្ចាស់​ផ្ទះ​​ដណ្តើម​បាន​១​​ពិន្ទុ តាម​រយៈ​គ្រាប់​បាល់​តាម​ស្មើ​របស់​ខ្សែ​ការ​ពារ Martin Skrtel នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «ភាព​ខ្លាំង​នេះ​បង្កើត​ឲ្យ​មាន​ការ​ជឿ​ជាក់ ហើយ​ការ​ជឿ​ជាក់​ពិត​ជា​សំខាន់​ណាស់​ក្នុង​កម្រិត​នេះ​។ កាល​​​ពី​ខែ​ធ្នូ និង​នៅ​ខែ​មក​រា​នេះ យើង​​ពិត​ជា​មាន​ភាព​រឹង​មាំ ហើយ​យើង​នឹង​​ចូល​​ទៅ​កាន់​ផ្នែក​ដ៏​សំខាន់​នៃ​រដូវ​កាល​នេះ ពី​ព្រោះ​យើង​លេង​​ការ​ប្រកួត​ជា​ច្រើន​»​។ លោក​បាន​ប្រាប់​បន្ត​ថា៖ «រាល់​ពេល​ដែល​យើង​ទៅ Anfield យើង​ជួប​ជា​មួយ​នឹង​ក្រុម​​មួយ​ដែល​ត្រៀម​រួច​​​រាល់​សម្រាប់​ការ​ប្រកួត​នោះ​។ វា​តែង​តែ​ជា​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ ទោះ​បី​​នរ​ណា​ជា​អ្នក​ចាត់​ការ​ទូទៅ​​ក៏​ដោយ​។ ពួក​គេ​មាន​​អ្នក​ចាត់​ការ​​ទូទៅ​ដ៏​រឹង​មាំ​ម្នាក់​កាល​ពីមុន ពួក​គេ​មាន​​អ្នក​ចាត់​ការ​ទូទៅ​ដ៏​ខ្លាំង​នៅ​ពេល​នេះ ហើយ​លោក Jurgen Klopp មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​បាន​ល្អ​​»​​៕

កម្ម​វិធី​ប្រកួត​នៅ​រាត្រី​នេះ

Chelsea v West Brom – 2:45 ទៀប​ភ្លឺ
Manchester City v Everton – 2:45 ទៀប​ភ្លឺ
Southampton v Watford – 2:45 ទៀប​ភ្លឺ
Stoke City v Norwich – 2:45 ទៀប​ភ្លឺ
Swansea v Sunderland – 2:45 ទៀប​ភ្លឺ
Liverpool v Arsenal – 3 ទៀប​ភ្លឺ
Tottenham v Leicester – 3 ទៀប​ភ្លឺ