Dummett ផ្តល់​ការ​ខក​ចិត្ត​ដល់ Man Utd ខណៈ Lescott បញ្ចប់​ការ​រង់​ចាំ​របស់ Aston Villa

គ្រាប់​បាល់​តាម​ស្មើ​នៅនាទី ទី​៩០​របស់​ខ្សែ​ការ​ពារ Paul Dummett បាន​ធ្វើ​ការ​​​រា​រាំង​មិន​ឲ្យ​ក្រុម Manchester United របស់​លោក Louis van Gaal កត់​ត្រា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ជឿ​ជាក់​មួយ ខណៈ​ដែល​ក្រុម Newcastle United បាន​វាយ​បក​ដើម្បី​តាម​ស្មើ​ក្នុង​លទ្ធ​ផល ៣-៣ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អង្គារ​។

manu-astonខ្សែ​ប្រយុទ្ធ Wayne Rooney បាន​បំ​ពេញ​​ការ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ជា​មួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី ទី​៧៩​ដើម្បី​​ជួយ​ឲ្យ​ក្រុម Man United នាំ​​មុខ​ក្នុង​លទ្ធ​ផល ៣-២ ក្រោយ​ពី​ការ​នាំ​មុខ ២-០ ដែល​បាន​កើត​ឡើង​តាម​រយៈ​គ្រាប់​បាល់​របស់​គេ​ផ្ទាល់ និង​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Jesse Lingard ត្រូវ​បាន​តាម​ស្មើ​ដោយ​​ខ្សែ​បម្រើ ​ Georginio Wijnaldum និង​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic​។ ប៉ុន្តែ ស្រប​ពេល​លោក Van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់ Man United ស្ទើរ​តែ​បាន​កត់​ត្រា​ជ័យ​ជម្នះ​មួយ​ដែល​នឹង​នាំ​ឲ្យ​មាន​នូវ​ការ​​ជួស​ជុល​នូវ​ការ​ខូច​ខាត​ផ្សេង​ៗ​​ដែល​បាន​បណ្តាល​មក​ពី​ការ​​ទទួល​ជ័យ​ជម្នះ​ទាំង​ប្រផិត​ប្រផើយ​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ទី​៣​គឺ Sheffield United ក្នុង​ការ​ប្រកួត​ពាន FA Cup កាល​​ពី​ថ្ងៃ​សៅរ៍​ទៅ​ហើយ Dummett បាន​​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទី​​ដើម្បី​រា​រាំង​មិន​ឲ្យ​ក្រុម​ភ្ញៀវ​​តាម​ស្មើ​ពិន្ទុ​ជា​មួយ​នឹង​ក្រុម Tottenham Hotspur​។ លោក Van Gaal ដែល​ក្រុម​របស់​លោក​នឹង​ត្រូវ​​ជួប​ជា​មួយ​នឹង Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​បរា​ជ័យ​អ៊ី​ចឹង​។ យើង​បាន​បោះ​បង់​ចោល​។ ខ្ញុំ​បាន​​ប្រាប់​​បែប​នោះ​ទៅ​កាន់​កីឡាករ​របស់​ខ្ញុំ​។ យើង​អាច​​ស៊ុត​បាល់ប​ញ្ចូល​ទី​៦​គ្រាប់​បាន​យ៉ាង​ងាយ​នៅ​ទី​នេះ ប៉ុន្តែ យើង​ធ្វើ​មិន​បាន​»​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​ការ​ពារ​កណ្តាល Joleon Lescott បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី ទី​៥៨​គ្រាប់ ខណៈ​ដែល​ក្រុម​បាត​តារាង Aston Villa បាន​ផ្តួល Crystal Palace ក្នុង​លទ្ធ​ផល ១-០ ដើម្បី​បញ្ចប់​ការ​​មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ចំណោម​ការ​ប្រកួត​លីក​១៩​លើក​៕

សូមទស្សនាវិដេអូខាងក្រោម៖

Manu Utd Vs Newcastle Utd

Aston Villa Vs Crystal Palace

ប្រភព​ព័ត៌​មាន៖ Channel News Asia