បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​តួ​ក​គី​សម្លាប់​មនុស្ស​១០​នាក់ របួស​១៥​នាក់​

​តួ​ក​គី​៖​យ៉ាងហោចណាស់​មាន​មនុស្ស​១០​នាក់​បាន​ស្លាប់ និង​១៥​នាក់​ផ្សេងទៀតរងរបួស​ក្នុងករណី​បំផ្ទុះគ្រាប់បែក​អត្តឃាត​មួយ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុលប្រទេស​តួ​ក​គី​។ នេះ​បើ​យោងតាម​សារព័ត៌មាន AP​។​

​អនុនាយក​រដ្ឋមន្ត្រីរ​បស់​ប្រទេស​តួ​ក​គី​បានបញ្ជាក់​ឲ្យ​ដឹងថា ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​មាន​អាយុ ២៨​ឆ្នាំ ជា​ជនជាតិ​ស៊ី​រី ហើយ​ជនរងគ្រោះ​ភាគច្រើន​គឺជា​ជនបរទេស​។ លោក​បន្តថា ករណី​បំផ្ទុះ គ្រាប់បែក​អត្តឃាត​មួយ​កណ្ដាល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដោយ​ពួកគេ​ជឿថា វា​ទង្វើ​របស់​ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ស៊ី​រី​៕

បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​តួ​ក​គី​សម្លាប់​មនុស្ស​១០​នាក់ របួស​១៥​នាក់​