Microsoft ​ចាប់​ផ្ដើម​បញ្ឈប់​ដំណើរ​ការ​ ​Internet Explorer​

Microsoft ​ចាប់​ផ្ដើម​បញ្ឈប់​ដំណើរ​ការ​ ​Internet Explorer​

​​ក្រុមហ៊ុន​ ​Microsoft ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ពួក​គេ​នឹង​បញ្ឈប់​ការ​ថែទាំ​ទៅ​លើ​ដំណើរ​ការ​នៃ Internet Explorer ជំនាន់​ចាស់ៗ​ដូច​ជា​ ៧,​៨,​៩ និង ១០ ប៉ុន្តែ​នៅ​​បន្ត​​ថែទាំ​​តែ​ទៅ​លើ​ដំណើរ​ការ​នៃ IE​ ​១១​។​

 

Microsoft ​ចាប់​ផ្ដើម​បញ្ឈប់​ដំណើរ​ការ​ ​Internet Explorer​

 

​មូលហេតុ​ដែលក្រុមហ៊ុន​បញ្ឈប់​ការ​ថែទាំ​ទៅ​លើ​ដំណើរ​ការ​នៃ Internet Explorer ជំនាន់​ចាស់ៗ​នេះ​ ព្រោះ​ពួក​គេ​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ងាក​មក​ប្រើ​​នូវ​ Browser ថ្មី​ដែល​ក្រុមហ៊ុន​បាន​បង្កើត​សម្រាប់ Window 10 ដែល​ជា Window ជំនាន់​ចុង​ក្រោយ​របស់ Microsoft ​ហើយ​វា​មាន​សុវត្ថិភាព​ខ្ពស់​​។​

 

ក្រឡេក​ទៅ​មើល​អតីតកាល​ Internet Explorer ​មាន​វត្តមាន​ដំបូង​ក្នុង​ឆ្នាំ​ ​១៩៩៥​ ហើយ​វាធ្លាប់​គ្រប់គ្រង​លើ​ទី​ផ្សារ​ Browser ​ក្នុង​ពិភពលោក​រហូត​ដល់​​ ៩៥%។ តែ​ប្រជាប្រិយ​ភាព​របស់​វា​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០១២ ខណៈ​ដែល​ក្រុមហ៊ុន Google បាន​បញ្ចេញ​នូវ Google Chrome ដែល​ជា Browser ដែល​មាន​ដំណើរ​ការ និង​សុវត្ថិភាព​ជាង៕

 

ចុចអាន៖ Microsoft ​ប្រកាស​ Lumia ២​​​ម៉ូដែល​​ពណ៌​​មាស​ ​​គួរ​​ឲ្យ​​ភ្ញាក់​​ផ្អើល

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ Dailymail