​សាកភ្លក់​រស​ជាតិបង្អែម​លត​ម្សៅជ្រែម្តង​មើល​!

ម្សៅ​ជ្រែ​ ប្រិយ​​មិត្ត​​អាច​​យក​​មក​​ធ្វើ​​ជា​នំ​កូរ​ ឬ​ក៏​ធ្វើ​​ជា​​បង្អែម​លត​ដែល​មាន​រសជាតិ​គួរឲ្យ​ចង់​ទទួល​ទាន​សម្រាប់​ក្រុម​គ្រួសារ​របស់អ្នក។ ​ថ្ងៃនេះ ​មង្គលការ ​សូមធ្វើ​ការ​បង្ហាញ​ជូននូវ​​វិធីធ្វើ​បង្អែម​លត​ម្សៅជ្រែ ​សម្រាប់​អ្នក​ទាំងអស់គ្នា​ដូចខាងក្រោម៖

​សាកភ្លក់​រស​ជាតិបង្អែម​លត​ម្សៅជ្រែម្តង​មើល​!

 

+ គ្រឿងផ្សំ៖

-​​ ម្សៅជ្រេ ២២៥ ក្រាម

- ទឹក ៧២០ មីលីលីត្រ

 

+ វិធីធ្វើ៖

. ដំបូង​យក​ម្សៅ​ជ្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​និង​ទឹក​​ដាក់​ចូល​​ទៅ​ក្នុង​​ឆ្នាំងដាក់​​ភ្លើង​​ឲ្យ​ក្តៅ​​ខ្លាំង​រួច​​ហើយ​​កូរ​រហូត​ប្រហែល​ជា​​ ៥នាទី​​​បន្ថយ​​ភ្លើង​ដាក់​​ក្តៅ​​ល្មមវិញ​។

. ​​បន្ត​កូរ​ទៀត​រហូត​ទាល់តែ​ឡើង​ស្អិត​ ហើយ​ឆ្អិនទើប​​លើក​​ចេញ​ពី​ភ្លើង​យក​មក​​ចាក់​​ចូល​​ក្នុង​​ពុម្ពរួច​​សង្កត់,​ដែល​​ខាង​​ក្រោម​​មាន​​ទឹក​​ដាក់​​ត្រង់​ពី​ក្រោម​(ដាក់ទឹកលាយជាមួយទឹកកក)។
.បន្ទាប់​ពីសង្កត់​ចេញ​ជា​រូប​រាង​លត​ហើយ​ស្រង់​យក​មក​ដាក់​ក្នុង​ចានរួច​ហើយ​ដាក់​ទឹក​ស្ករ និង​ទឹក​ខ្ទិះ​ដូង​​អាច​ញ៉ាំ​បាន​ហើយ។

. សម្រាប់ទឹកស្ករ ៖ ទឹក ៩៦០ មីលីលីត្រ, ស្ករស ៤៥០ ក្រាម, អំបិល ចុង​ស្លាបព្រាកាហ្វេ ​ដាក់​ចូល​​ក្នុង​ឆ្នាំង​​ដាំ​ឲ្យ​ពុះ​ ​និង​ទឹក​​ខ្ទិះ​ដូង​​មាន៖ ​ខ្វិះ​ដូង ៤៨០ មីលីលីត្រ, ​ម្សៅមី ២ ស្លាបព្រាកាហ្វេ, ​អំបិល ​ចុងស្លាបព្រាកាហ្វេ ​ដាក់​ដាំ​ឲ្យ​ពុះ​​ដូច​គ្នា​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ​សាកភ្លក់​រស​ជាតិបង្អែម​លត​ម្សៅជ្រែម្តង​មើល​!