ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ទូរស័ព្ទ iPhone នៅ​ថ្ងៃ​ណាមួយ​នឹង​ដឹង​ពី​អារម្មណ៍​សប្បាយចិត្ត ឬ​មិន​សប្បាយ​របស់​អ្នក​ក្រោយ​ពី​ក្រុមហ៊ុន Apple ទិញ​ក្រុមហ៊ុន​ដែល​ប្រើ​បច្ចេកវិទ្យា​កត់ចំណាំ​មុខ​អ្នក​ប្រើប្រាស់​ដើម្បី​សម្គាល់​ពី​អារម្មណ៍​របស់​ពួក​គេ ។ បច្ចេកវិទ្យា​កត់ចំណាំ​អារម្មណ៍​អ្នក​ប្រើប្រាស់​ដ៏​ឆ្លាស​វៃ​នោះ​ឈ្មោះ​ថា «Emotient» ។

«Emotient» នឹង​បង្ហាញ​ពី​ការ​វិភាគ​ទឹកមុខ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ចំណោម​អារម្មណ៍​ចំនួន ៩ ដែល​មនុស្ស​កំពុង​តែ​មាន​ក្នុង ហើយ​វា​នឹង​បង្ហាញ​ថា​លោក​-​អ្នក​កំពុង​តែ​សប្បាយ​, ខឹង​, ឬ​កើតទុក្ខ​ជាដើម ។ បច្ចេកវិទ្យា​មួយ​នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​ការ​ផ្សាយពាណិជ្ជកម្ម និង​វិស័យ​សុខាភិបាល​ពោល​ពួក​គេ​ងាយស្រួល​ក្នុង​ដឹង​ពី​អារម្មណ៍​របស់​អតិថិជន ឬ​អ្នកជំងឺ ។

ក្រៅពី​ទិញ​កម្មវិធី​វិភាគ​ទឹកមុខ Emotient ក្រុមហ៊ុន Apple ទើបតែ​ទិញ​ក្រុមហ៊ុន​រូបភាព​កាលពី​ពេល ថ្មី​ៗ​នេះ ដោយ​រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា Faceshift ដែល​ប្រើប្រាស់​ចលនា​ចាប់​យក​បច្ចេកវិទ្យា​ដើម្បី​ផ្លាស់​ប្តូរ​ការ​បង្ហាញ​ទឹកមុខ​របស់​មនុស្ស​ទៅ​ជា​តួអង្គ​មាន​ចលនា និង​បច្ចេកវិទ្យា Perceptio ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​សិប្បនិមិត្ត​ដើម្បី​ស្វែង​យល់​ពី​រូប​ភាព ៕