ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​អភិបាលនៃគណៈអភិបាលរាជ​ធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ​បានមាន្រសាសន៍នៅប៉ុន្មាននាទីមុននេះថា ​សាលារាជធានីភ្នំពេញ​គ្រោងនឹងបំពាក់​កាម៉ារ៉ា​សុវត្ថិភាពនៅតាម​ភ្លើងស្តុបនិងទីសាធារណៈនានាជាង៦០០កន្លែង ​ប្រយោជន៍​ដើម្បីពង្រឹងការការពារសន្តិសុខ​​ សណ្តាប់ធ្នាប់និងចរាចរណ៍ ។

លោកអភិបាល​ក្រុងមាន​ប្រសាសន៍ខាងលើបែបនេះ​បានធ្វើឡើងនៅសាលប្រជុំសាលារាជធានីភ្នំពេញ ​នាព្រឹកថ្ងៃទី១៣ មករា ២០១៦ ​ដោយមានការចូលរួមពីតំណាង​អគ្គស្នងការ​នគរ​បាលជាតិក្រសួងមហាផ្ទៃ ​ក្រុមហ៊ុនចិន​ អាជ្ញាធរដែនដីនិង​មន្រ្តីជំនាញពាក់ព័ន្ឋ​ក្រោមឱវាទ​សាលារាជធានីភ្នំពេញេជាច្រើនរូបទៀត ៕