ខឹង​ប្តី​ចោទប្រកាន់ថា​មាន​សា​ហាយ លេបថ្នាំ​សម្លាប់ខ្លួន​

​ខេត្ត​រត្ត​ន​គិរី : ហរ​តុ​ការ​ណ៍​លេបថ្នាំ​សម្លាប់ខ្លួន​នេះ​កើតឡើង​នៅវេលា​ម៉ោង ១៧ និង 4០ នាទីថ្ងៃទី ០៨
ខែមករា ឆ្នាំ២០១៦ ។ ​ករណី​ធ្វើអត្តឃាត (​ដោយ​លេបថ្នាំ​ក្រពះ​) នៅ​ចំណុច​ផែរ​ទី ០៤ នៃ​បឹង​យក្ខ​ឡោម ស្ថិតនៅ​ភូមិ​ឡូ​ន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ គុយ សុជាតា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សិ​ក ឃុំ​តា​អង ស្រុក​កូន​មុំ​មុខរ​បរជាកសិករ ។​

​ប្រភពពី​នាយរង​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​តា​អង​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​មាន​ប្តី​ហើយ​តែមាន​សា​ហាយ ពេល​ប្តី​ដឹង​រឿង​បាន​ឈ្លោះប្រកែក​គ្នា ធ្វើឱ្យ​ស្ត្រី​រងគ្រោះ​ខឹងសម្បារ​យ៉ាងខ្លាំង ទើប​ឈានដល់​ធ្វើការ​លេបថ្នាំ​សម្លាប់ខ្លួន​តែម្តងទៅ ។ ប្តី​ឃើញ​សកម្មភាព​ដូច្នេះ​ក៏បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ជួយសង្គ្រោះ​ទាន់ពេលវេលា ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ។​

​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​បន្ត​ផងដែរ ៕      ( ប្រភព : TV5 )​

ខឹង​ប្តី​ចោទប្រកាន់ថា​មាន​សា​ហាយ លេបថ្នាំ​សម្លាប់ខ្លួន​

ខឹង​ប្តី​ចោទប្រកាន់ថា​មាន​សា​ហាយ លេបថ្នាំ​សម្លាប់ខ្លួន​