ព្រោះតែ​ជំងឺ​ស្ពឹក​មួយ​កំណាត់​ខ្លួន សម្រេចចិត្ត​សម្លាប់ខ្លួន​

​ខេត្តកណ្ដាល : បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ​ស្ពឹក មួយ​កំណាត់​ខ្លួន រយៈពេល ៦ ខែ​មកហើយ ព្យាបាល​មិនជាបាន​ផឹកស្រា​ស្រវឹង​ហើយ​ខណៈពេលដែល​ប្រពន្ធ​កូន​មិន​នៅផ្ទះ​ក៏បាន​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​តាម​បំណង ដែល​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់ ហើយ​បានធ្វើ​ឲ្យ​ក្រុមគ្រួសារ និង អ្នកជិតខាង​មានការ​ហួសចិត្ត​គ្រប់ៗ​គ្នា​ទៀតផង ។​

ព្រោះតែ​ជំងឺ​ស្ពឹក​មួយ​កំណាត់​ខ្លួន សម្រេចចិត្ត​សម្លាប់ខ្លួន​

​ហេតុ​ការភ្ញាក់ផ្អើល​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ ២០១៦​នៅក្នុង​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​បុរស​ខាងលើ​នោះ ឈ្មោះ​គង់ វ​ណ្ណះ អាយុ ៤៣ ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុង​នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ មាន​ប្រពន្ធ​ឈ្មោះ អួរ ស្រី ស្រស់ អាយុ ៣៣ ឆ្នាំ​មុខរបរ​កម្ម​ការី​នី​រោងចក្រ មានកូន​ចំនួន ៤ នាក់ ប្រុស​ម្នាក់ និង ស្រី​៣​នាក់ ។​

ព្រោះតែ​ជំងឺ​ស្ពឹក​មួយ​កំណាត់​ខ្លួន សម្រេចចិត្ត​សម្លាប់ខ្លួន​

​តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​នោះ​មាន​ជម្ងឺ​ប្រចាំកាយ​ស្ពឹក​មួយ​កំណាត់​ខ្លួន​រយៈពេល​ប្រហែល ០៦ ​ខែ​កន្លង​ហើយ ដើរ​រួច​តិចៗ មិនតែប៉ុណ្ណោះ មានពេលខ្លះ​ដើរ​មិន​រួច​ទៀត ផង ហើយ​គាត់​ក៏បាន​ផឹកស្រា​ជាប្រចាំ​ផងដែរ ។ កន្លងមក​គាត់​បាន​អង្គុយតែ​ម្នាក់ឯង មិនសូវ​និយាយ​ស្ដីរក​អ្នកជិតខាង​នោះទេ នៅ​មុនពេល​កើតហេតុ​ប្រពន្ធ និង កូន​មិន​នៅផ្ទះ បុរស​ខាងលើ​បានធ្វើ​សកម្មភាព​ចងក​សម្លាប់ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​បន្ទប់ទឹក ។

ព្រោះតែ​ជំងឺ​ស្ពឹក​មួយ​កំណាត់​ខ្លួន សម្រេចចិត្ត​សម្លាប់ខ្លួន​

បន្ទាប់មក​កូនប្រុសរ​បស់​គាត់​មាន ឈ្មោះ​គង់ រតនា ហៅ​ឡយ អាយុ ១៥ ឆ្នាំ​បាន​ដើរទៅ​បន្ទប់ទឹក​ក៏​ប្រទះឃើញ​សាកសព​ឪពុកដែលចងក​ដោយ​ខ្សែ​អង្រឹង​ចងក​ជាប់ និង ធ្នឹម​ទ្វារ​បន្ទប់ទឹក ហើយក៏​បានរ​ត់ទៅ​ហៅ​អ្នកជិតខាង​ឱ្យ​យ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ  ​នាំគ្នា​ទៅ​កាត់​ខ្សែ​ដាក់ចុះ និង ប្ដឹង​ឲ្យ​ប៉ូលិស​ទៅពិនិត្យ កោសល្យវិច័យ និង ធ្វើបុណ្យ​តាម​ប្រពៃណី​៕                                                               ( ប្រភព​TV5)

ព្រោះតែ​ជំងឺ​ស្ពឹក​មួយ​កំណាត់​ខ្លួន សម្រេចចិត្ត​សម្លាប់ខ្លួន​