ក្រោយ​ផឹកស្រា​ស្រវឹង ស្រាប់តែ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ខណ្ឌ​ពោធិ៍​សែន​

​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អា​ការៈមិន​ស្រួលខ្លួន ក្រោយពេល​ផឹកស្រា​រួច​កាលពី​យប់ លុះ​ព្រឹក​ឡើង​ត្រូវបាន​គេ​ប្រទះឃើញដេកស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា ម៉ោង ៥​និង​៣០​នាទីព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​១៧ ផ្ទះជួល​ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ​រាជធានី​ភ្នំពេញ ។

​បុរសរងគ្រោះ​ខាងលើ​ឈ្មោះ យ៉ូ​វ យឿន អាយុ​ ៤២ ​ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ​បន្ទប់​ជួល លេខ​២០ ទល់មុខ​បន្ទប់​កើតហេតុ​ខាង លើ និង មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ​មាន​ប្រពន្ធ​និង​មានកូន​ប្រុស-ស្រី​ចំនួន​ ៤ ​នាក់​នៅ  ក្នុង​បន្ទុកគ្រួសា​រ ។​

ក្រោយ​ផឹកស្រា​ស្រវឹង ស្រាប់តែ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ខណ្ឌ​ពោធិ៍​សែន​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ វេលា​ល្ងាច​ថ្ងៃទី​ ៩ ខែមករា បុរសរូប​នេះ​បានចូលរួម​ផឹកស៊ី​ជាមួយ បងប្អូន​ប៉ុន្តែ​ខណៈនោះ ផឹក​អស់​ ១ ​កំប៉ុង​ប៉ុណ្ណោះ ក៏​ឈប់​ផឹក​រួច​ក៏បាន​ដើរ​​ចេញទៅ ផឹ​លកស៊ីជាមួយ​មិត្តភក្ដិ​វិញ និង​ បាន​ផឹក​រហូតដល់​ពាក់កណ្ដាល​អធ្រា​ត្រទើប​ឈប់​ ព្រោះ​មាន​អា​ការៈមិន​ស្រួលខ្លួន ។ ​បន្ទប់​មក​បាន​ដើរទៅ​កាន់​បន្ទប់កើតហេតុ​ខាងលើ​ ពឹង​ឲ្យ​ស្ត្រី​ម្ចាស់​បន្ទប់ជួយ​កោសខ្យល់​ឲ្យ លុះ​ពេល​កោស​រួច បុរស​នេះ​បាន​សុំ​ម្ចាស់​បន្ទប់​គេង​នៅ​ទីនោះដោយ​ប្រាប់ថា​ គេ​ក្រោក​មិន​រួច ហើយ​ស្ត្រី​នោះក៏បាន​ឲ្យ​គេង​នៅ​ទីនោះ ។​

ក្រោយ​ផឹកស្រា​ស្រវឹង ស្រាប់តែ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ខណ្ឌ​ពោធិ៍​សែន​

​លុះ​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះឃើញ​ស្លាប់​បែបនេះ​បាត់ទៅហើយ ទើប​ម្ចាស់​បន្ទប់​ប្ដឹងទៅអាជ្ញាធរ ​និង ​សមត្ថកិច្ច ប៉ូលិស​ឲ្យ​ជួយ​ពិនិត្យ​កោសល្យវិច័យ រួច​ទើប​នាំយក​សាកសព ទៅកាន់​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រណី ៕  (​ប្រភព TV5)