Liverpool ​ខ្ចី​ជើង​ខ្សែ​ការពារ​ QPR ​មុន​​ប្រកួត​ធំៗ​សប្ដាហ៍​នេះ

Liverpool ​ខ្ចី​ជើង​ខ្សែ​ការពារ​ QPR ​មុន​​ប្រកួត​ធំៗ​សប្ដាហ៍​នេះ

ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​​ខ្ចី​ជើង​​ខ្សែ​ការពារ​ Steven Caulker ពី​ក្រុម​ QPR រហូត​​ដល់​ចប់​រដូវ​កាល​នេះ ​​មុន​ពេល​ប្រកួត​ធំៗ ដែល​នឹង​ត្រូវ​ប៉ះ​ Arsenal នៅ​យប់​នេះ និង​ប៉ះ​ Manchester United នៅ​ចុង​សប្ដាហ៍​ទៀត។

 

Liverpool ​ខ្ចី​ជើង​ខ្សែ​ការពារ​ QPR ​មុន​​ប្រកួត​ធំៗ​សប្ដាហ៍​នេះ

 

អ្នកចាត់ការ​ Jurgen Klopp ​បាន​ប្រញាប់ប្រញាល់​​នាំ​យក​កីឡាករ​​អង់គ្លេស​វ័យ​២៤​ឆ្នាំ​រូប​នេះ គឺ​ព្រោះ​តែ​ Liverpool កំពុង​មាន​​បញ្ហា​នៅ​តំបន់​ការពារ​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពី​​កីឡាករ​ Martin Skrtel, Dejan Lovren, Mamadou Sakho, Kolo Touré និង​ Joe Gomez កំពុង​តែ​ញាំញី​ដោយសារ​របួស។

 

Caulker ដែល​នឹង​ពាក់​​លេខ​១៩ នៅ​​ក្រុម​ហង្ស​ក្រហម​ បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​​​ថ្មី​របស់​គេ​​ហើយ​ម្សិល​មិញ និង​រំពឹង​ថា​នឹង​អាច​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​ក្រុម​កំពូល​តារាង​ Premier League កាំភ្លើង​ធំ Arsenal យប់​នេះ​ទាន់​ពេល​​ផង​ដែរ៕

 

Liverpool ​ខ្ចី​ជើង​ខ្សែ​ការពារ​ QPR ​មុន​​ប្រកួត​ធំៗ​សប្ដាហ៍​នេះ

 

Liverpool ​ខ្ចី​ជើង​ខ្សែ​ការពារ​ QPR ​មុន​​ប្រកួត​ធំៗ​សប្ដាហ៍​នេះ

 

 

-ចុចអាន៖ Liverpool អាច​នឹង​លក់ Sturridge ក្នុង​តម្លៃ ២៥លានផោន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ liverpoolecho | skysport