ប៉ូលិស​បង្ក្រាប​ទីតាំង​ស្តុក និង​ប្រើប្រាស់ កញ្ឆា​របស់​ជនបរទេស

កំពត: កម្លាំង​នគរបាល​ខេត្ត សហការ​នឹង​កម្លាំង នគរបាល​ក្រុង នគរបាល​មូលដ្ឋាន និងអាជ្ញាធរ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ខេត្ត ម៉ៅ ច័ន្ទមធុ​រិ​ទ្ធ និង​មានការ​សម្របសម្រួល នីតិវិធី ពី​លោក​ព្រះរាជអាជ្ញារង​អមសាលាដំបូង​ខេត្ត ខា ដែន​ណា បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ ម្ចាស់ហាង​ស្តុក និង​ប្រើប្រាស់​កញ្ឆា របស់​ជនបរទេស មួយកន្លែង​។​

​ប្រតប​ត្តិ​ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនបរទេស​ពាក់ព័ន្ធ មួយចំនួន រួម​និង​វត្ថុតាង​កញ្ឆាកាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី ល្ងាច​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិសុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។​

​ចំពោះ​ជនសង្ស័យ និង​អ្នក​ដែល​ពាក់ព័ន្ធ​សុទ្ធសឹង ជា​ជនបរទេស ប្រុស ស្រី មិនទាន់ត្រូវបាន​ស្គាល់ឈ្មោះ និង​ជនជាតិ ណាខ្លះ​នៅឡើយ​ទេ ហើយ​ពេលនេះកម្លាំង កំពុង​នាំខ្លួន​យកទៅ​សាកសួរ នៅឯ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ឈានទៅចាត់ការ​តាមច្បាប់​៕