​របាយការណ៍​ប៉េអឹម​៖ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស ចំនួន ៣.៣២០ នាក់​

ភ្នំពេញ: ​របាយការណ៍​ប្រចាំឆ្នាំ​២០១៥ របស់​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស បានបង្ហាញ​ឲ្យ​ដឹងថា ករណី​ប្លន់​ប្រដាប់អាវុធ​មាន ៤៣៦ លើក លើ ៣៦០ លើក គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំ​២០១៤  ករណី​ឃាតកម្ម មាន ២៥៥ លើក លើ ២៥២ លើក ករណី​ជួញដូរ​គ្រឿងញៀន​បង្ក្រាប បាន ៥៧៤​លើក លើ ២៨៣​លើក ករណី​ចាប់​ជម្រិត​មាន ៦​លើក លើ ៣​លើក ដឹកជញ្ជូន​អាវុធ​ខុសច្បាប់ ៧៩​លើក លើ ៦៥​លើក​....​។ ក្នុងនោះ ប៉េអឹម បង្ក្រាបបាន​ចំនួន ១.៤៨៩ លើ ៩៨៣ លើក ដោយ​ក្នុងនោះ បទល្មើស​ឧក្រិដ្ឋ ៨២២ លើ ៣៩៩ លើក និង​បទល្មើស​ម​ជ្ឈឹ​ម ៦៦៧ លើ ៥៨៤ លើក​។​

​របាយការណ៍​ខាងលើនេះ ត្រូវបាន​លើក​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​។

​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការរង ស្នងការ និង​មេបញ្ជាការ អាវុធហត្ថ រាជធានី ខេត្ត នាយការិយាល័យ ប្រធាន​នៃ​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាច្រើនរូប​ទៀត​។​

ជាការ​កត់សម្គាល់ បទល្មើស​ប្លន់​ប្រដាប់អាវុធ ជួញដូរ​មនុស្ស ចែកចាយ ប្រើប្រាស់​គ្រឿងញៀន រំលោភ​សេពសន្ថវៈ ហិង្សា​ដោយ​ចេតនា អំពើ​លួច​នៅតែមាន​ការកើន​ឡើង ក្រៅពី​បទល្មើស​ខាងលើ បទល្មើស​ផ្សេងៗ​កើតមាន​ប្រហាក់ប្រហែល​ឆ្នាំមុន​។​

​នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ បានបង្ហាញ​ទៀតថា ពាក់ព័ន្ធ​បទល្មើស​ដែល​បាន​កើតឡើង គឺ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣.៣២០​នាក់ រកឃើញ​ជន​ពាក់ព័ន្ធ ២.៩៩៨​នាក់ និង​វត្ថុតាង​ចាប់យក​មួយចំនួន​បញ្ជូន​ទៅ​តុលាការ និង​ជន​គ្មាន​ពាក់ព័ន្ធ​ចំនួន ៣២២​នាក់ ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ពាក់​ស្លាក​លេខ ខ​.​ម រួមមាន​៖ រថយន្ត​៦៤០​គ្រឿង ដកហូត​ស្លាក​លេខ​រថយន្ត ខ​.​ម ចំនួន​៧៧​ស្លាក ម៉ូតូ​១១០៩​ស្លាក អាវុធខ្លី​ខុសច្បាប់​ចំនួន ២១​ដើម កែសម្រួល​ឯកសណ្ឋាន​យោធា​សរុប​ចំនួន ១៧៦៦ នាក់ ( ក្នុងនោះ​យោធិន ៩៤១​នាក់ ជន​ស៊ីវិល​ចំនួន ៨២៥​នាក់​) ដកហូត​ខោអាវ ៤៦៩ សម្រាប់ មួក ៣០៧ និង​បក​ស្តុ​ត​ខ្មៅ​លើ​កញ្ចក់​រថយន្ត ២៨៥០ គ្រឿង​។​

​របាយការណ៍​បាន​បន្តថា ការប្រមូលផ្តុំ​មនុស្ស​ធ្វើបាតុកម្ម កូដកម្ម​ទាមទារ​តវ៉ា​ផ្សេងៗ កើតមាន​ចំនួន ១.៥៦១ លើ ១.៤៨៧ លើក ក្នុងនោះ​៖ បាតុកម្ម​មាន​ចំនួន ៥៧៣ លើ ៦៧៧ លើក កូដកម្ម មាន​ចំនួន ៩៨៥ លើ ៧៩៤ លើក បាច​ខិត្តប័ណ្ណ មាន​ចំនួន ៣ លើ ១៦ លើក​៕​