លោក ប៉ាវ ស៊ីណា ព្រមាន​ធ្វើបាតុកម្ម​ប្រសិនបើ​មិន​ដោះលែង​សហជីព​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន

​រាជធានី​ភ្នំពេញ​៖​ប្រធាន​សហជីព​ចលនា​កម្មករ​លោក​ប៉ាវ​ស៊ីណា​បាន​អំពាវនាវ​សុំឱ្យ​អាជ្ញាធរ ដោះលែង​សមាជិក​សហជីព​៥​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​មិញ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា នៅ​រោងចក្រ Agile sweater នៅ​ភូមិ​តាអោ​ង សង្កាត់​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​      នៅក្នុង​សន្និសីទ​កាលពី​ម្សិលមិញ លោក ប៉ាវ ស៊ីណា បានស្នើ​ឱ្យ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ដោះលែង មន្ត្រី​ទាំង​៥​រូប​របស់លោក​ជាបន្ទាន់ ព្រោះ​ពួកគាត់​ជា​អ្នករងគ្រោះ ហើយ​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​យ៉ាង​អយុត្តិធម៌ ។ លោក ប៉ាវ ស៊ី ក៏បាន​ព្រមាន​ខ្លាំងៗ ថា បើសិនជា​សមត្ថកិច្ច​ពុំ​មិន​ព្រម​ដោះលែង សហជីព​ទាំង​៥​នាក់​ទេនោះ ក្រុម​សហជីព​ទាំងអស់​មកពី​បណ្តា ខេត្ត​នានា នឹងធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​តែម្តង​។​

​     គួរ បញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ​៧ និង​០០​ព្រឹក ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ រវាង​ក្រុមកម្មករ​រោងចក្រ ជាមួយនឹង​មនុស្ស​មួយក្រុម​ទៀត ដែល​គេ​អះអាងថា ជា​ក្រុម​ការពារ​ថៅកែ​រោងចក្រ បង្កឱ្យមាន​អ្នករបួស​មួយចំនួន​។ បន្ទាប់ពី​កើតហេតុ​រួច សមត្ថកិច្ច​បាន​ចាប់ខ្លួន​សហជីព របស់លោក ប៉ាវ ស៊ីណា ៥​នាក់ ដែលមាន​វត្ត​មាននៅ​ទីនោះ​៕

លោក ប៉ាវ ស៊ីណា ព្រមាន​ធ្វើបាតុកម្ម​ប្រសិនបើ​មិន​ដោះលែង​សហជីព​៥​នាក់​ដែល​ត្រូវ​ចាប់ខ្លួន