ឃាត់ខ្លួន​ជនបរទេស​៨​នាក់​ទៅ​សាកសួរ​ពាក់ព័ន្ធ​រក្សាទុក​សារធាតុ​ញៀន

​ខេត្តកំពត​៖កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន នាំខ្លួន​ជនបរទេស​៨​នាក់​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​សារធាតុ​ញៀន បន្ទាប់ពី​កម្លាំង​នគរបាល​បាន​ចុះ​ឆែកឆេរ​ហាង​ជនបរទេស​មួយកន្លែង ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត កាលពី​ម្សិលមិញ​ដោយ​រកឃើញ​កញ្ឆា​ក្រៀម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។​

​      មន្ត្រីនគរបាល​អះអាង​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ច្បាស់ការ​ពី​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់ អំពី​សកម្មភាព​ចរាចរ និង​លាក់​នូវ​សារធាតុ​ញៀន កម្លាំង​នគរបាល​ខេត្ត​បាន​ចុះ​ឆែកឆេរ​ហាង​ជនបរទេស​មួយកន្លែង ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត រកឃើញ​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា​ក្រៀម​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​គេ​ទុក​សម្រាប់​លក់​ឱ្យ​ភ្ញៀវ​មក​សេព​នៅ​ហាង​ខាង​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ​ក្រុមមន្ត្រី​មិនបាន​បញ្ជាក់​អំពី​បរិមាណ​នៃ​សារធាតុ​ញៀន​ទាំងអស់​នោះទេ ៕

ឃាត់ខ្លួន​ជនបរទេស​៨​នាក់​ទៅ​សាកសួរ​ពាក់ព័ន្ធ​រក្សាទុក​សារធាតុ​ញៀន