មេបក្ស​អំណាច​ខ្មែរ​បង្ហាញខ្លួន​ក្នុង​តុលាការ​ដើម្បី​ការពារ​បណ្តឹង​ប្តឹង​លោក ហោ ណាំហុង

​រាជធានី​ភ្នំពេញ៖​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន​សេរី​រដ្ឋា​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០១៦​នេះ​បានមក​ចូល​តុលាការ​ដើម្បី​ការពារ​បណ្តឹង​របស់ខ្លួន​ដែល ប្តឹង​លោក​ហោ​ណាំហុង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ពីបទ​បរិហាកេរ្តិ៍ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ។

​    ​លោក សួន សេរី​រដ្ឋា បានដាក់​ពាក្យ​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ពីបទ​«​បរិហាកេរ្តិ៍​» បន្ទាប់ពី លោក ហោ ណាំហុង បាន​និយាយ​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥ ក្រោយ​ជួប ជាមួយ​អគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថា សមាជិក​របស់​គណបក្ស​អំណាច​ខ្មែរ​ធ្លាប់ធ្វើ​ភេរវកម្ម​ដែលជា​រឿង​ប៉ះពាល់​ដល់​កិត្តិយស​របស់​គណបក្ស​អំណាច​ខ្មែរ​៕

មេបក្ស​អំណាច​ខ្មែរ​បង្ហាញខ្លួន​ក្នុង​តុលាការ​ដើម្បី​ការពារ​បណ្តឹង​ប្តឹង​លោក ហោ ណាំហុង