សាលាក្រុង​គ្រោង​នឹង​បំពាក់​កា​ម៉ា​រ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ជាង​៦០០​កន្លែង

​រាជធានី​ភ្នំពេញ​៖​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​នឹង​បំពាក់​កា​ម៉ា​រ៉ា​សុវត្ថិភាព​នៅតាម​ភ្លើងស្តុប​និង​ទីសាធារណៈ នានា​ជាង​៦០០​កន្លែង ប្រយោជន៍​ដើម្បី​ពង្រឹង​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​ចរាចរណ៍ ។

​    ​ការលើកឡើង ដូច្នេះ​ក្នុងឱកាស​ដែល​លោក​អភិបាល​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​តំណាង​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ក្រុមហ៊ុន​ចិន អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ក្រោម​ឱវាទ​សាលា​រាជធានី ភ្នំ​ពេ​ញេ​ជាច្រើនរូប​ទៀត នៅ​សាលប្រជុំ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​៕

សាលាក្រុង​គ្រោង​នឹង​បំពាក់​កា​ម៉ា​រ៉ា​សុវត្ថិភាព​តាម​ភ្លើងស្តុប​ជាង​៦០០​កន្លែង