កាមរីបាឡែន បុកបង្គោលភ្លើង ខ្ទេចមុខ និងបាក់ធ្លាក់​ ប្រអប់កុងទ័រពេញផ្លូវ

ភ្នំពេញ ៖ បង្គោលភ្លើងបេតុងមួយដើម បានបាក់និងធ្លាក់ ប្រអប់កុងទ័រភ្លើង រាយប៉ាយ ដោយសាររថយន្តបុក កាលពីវេលាម៉ោង៤និង៥០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ តាមផ្លូវប៉ាស្ទរ័កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

បើតាមសាក្សី ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានប្រាប់ថានៅវេលាម៉ោងខាងលើ មាន រថយន្ត កាមរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្តោយវិថីព្រះសីហនុក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែង អ្មកបើករថយន្តបានបួងចង្កូតបត់ទៅផ្លូវប៉ាស្ទ័រ ទាំងក្នុង ល្បឿនលឿន បានធ្វើអោយ រថយន្តជ្រុលទៅបុកបង្គោលភ្លើងទាំង កំរោលបណ្តាលអោយបាក់ បង្គោល ភ្លើងបេតុង នោះ ហើយរថយន្តរងការខ្ទេចមុខតែម្តងចំណែកអ្នកបើកបរពុំមានរងរបួសនោះទេ បានបើកទ្វារចុះគេចចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ ។

ក្រោយកើតហេតុ មន្ត្រីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយ សងសំណងដល់រដ្ឋ ៕