ប្រុសស្រី២នាក់ ជិះម៉ូតូ២គ្រឿង កម្សាន្តនាពេលរាត្រី ត្រូវរថយន្ត ឡិចស៊ីស RX300 បុករះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែរថយន្តឡិចស៊ីស RX300 បើកក្នុងល្បឿនលឿន បញ្ច្រាស ទិសដៅចរាចរណ៍បានបុករះ ម៉ូតូ២គ្រឿងពេញទំហឹង កាលពីវេលាម៉ោង១២ នឹង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងការពារជាតិ តាម បណ្តោយផ្លូវសហព័ន្ឋរ៉ុស្សី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ និងនារីម្នាក់ទៀតជិះម៉ូតូឡេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CI-5017 ជិះតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុមានរថយន្ត ឡិចស៊ីស RX300 ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿនបញ្រ្ចាសទិសគ្នា និង បញ្ច្រាសទិសដៅចរាចរណ៍ បុករះម៉ូតូទាំង២គ្រឿងពេញទំហឹង ប៉ើងប្រមាណ៣០ម៉ែត្រ បណ្តាល ឱ្យយុវជនជិះម៉ូតូវីវ៉ាស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកនារីជិះម៉ូតូនិចរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្តបង្កបានបន្ថែមល្បឿនគេចបាត់តែម្តង ។

ក្រោយមកសមត្ថកិច្ចជំនាញ បានមកធ្វើការវាស់វែងយកម៉ូតូ ដែលរងការខូចខាតទាំង២គ្រឿង ទៅរក្សា ទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រីឯសពជនរងគ្រោះ សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕