រថយន្តហ្វុយហ្ស៊ូ បុកហ៊ីយ៉ាន់ដាយ ពីក្រោយរបួសធ្ងន់ ក្មេងប្រុសម្នាក់

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះជាបន្ទាន់ ដោយសាររថយន្តធុនធំ ម៉ាកហ្វុយហ្ស៊ូ បុករថយន្តកូរ៉េមួយគ្រឿង ផ្លោងធ្លាក់ចូលប្រឡាយ ទឹកទៅបុកក្មេង ប្រុសរង គ្រោះកំពុងអង្គុយស្ទូចត្រី កាលពីព្រលប់ថ្ងៃទី១២ខែមករា ឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវអូរឌឹម ទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ្វុយហ្ស៊ូពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ3A-2750 អ្នកបើកបរពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ចំណែករថយន្តដែលត្រូវរថយន្តហ្វុយហ្ស៊ូបុកនោះម៉ាកហ៊ីយ៉ាដាយ ពណ៌ខៀវពាក់ស្លាកភ្នំពេញ2A-4343 អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ រីឯក្មេងប្រុស រងគ្រោះវិញឈ្មោះ ប៊ូ ផេង អាយុ១២ឆ្នាំរស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ចំណែកអ្នកបើកបររថយន្តទាំងពីរគ្រឿងសំណាងល្អពុំមានរងរបួសនោះទេ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះ ដល់ចំណុចកើតហេតុជ្រុលទៅបុករថយន្តហ៊ីយ៉ាដាយ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តហ៊ីយ៉ាន់ដាយ ប៉ើងធ្លាក់ចូលប្រឡាយទឹក ទៅបុកក្មេងប្រុស រងគ្រោះកំពុងអង្គុយស្ទូចត្រីនៅមាត់ទឹករងរបួសធ្ងន់ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ក្រោយកើតហេតុ នគរបាលចុះទៅដល់ធ្វើការវាស់វែង រួចប្រគល់រថយន្តទាំងពីរគ្រឿង ទៅឲ្យនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

រថយន្តហ្វុយហ្ស៊ូ បុកហ៊ីយ៉ាន់ដាយ ពីក្រោយរបួសធ្ងន់ ក្មេងប្រុសម្នាក់

រថយន្តហ្វុយហ្ស៊ូ បុកហ៊ីយ៉ាន់ដាយ ពីក្រោយរបួសធ្ងន់ ក្មេងប្រុសម្នាក់

រថយន្តហ្វុយហ្ស៊ូ បុកហ៊ីយ៉ាន់ដាយ ពីក្រោយរបួសធ្ងន់ ក្មេងប្រុសម្នាក់