ស្រវឹងដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង តែដល់កន្លែងទឹកជ្រៅ លង់ស្លាប់

ពោធិ៍សាត់៖ បុរសវ័យ ៥០ឆ្នាំ ប្លាយម្នាក់ បានលង់ទឹកស្លាប់ ខណៈស្រវឹងជោគជំា ហើយព្យាយាមដើរឆ្លងស្ទឹងពីត្រើយម្ខាង ទៅត្រើយម្ខាង ក្នុងភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលដល់តំបន់ទឹកជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។

អ្នកភូមិកោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ជោគជំា ក្រោយមកក៏បានចុះដើរឆ្លងស្ទឹង ក្នុងភូមិកោះ ឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាង ប៉ុន្តែដល់កន្លែងទឹកជ្រៅ ក៏បានលង់ទឹកស្លាប់តែម្តង ដោយពុំមានអ្នកណាម្នាក់អាចជួយបាន ហើយហេតុការណ៍នេះ កើ់តឡើងនៅម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុងពោធិ៍សាត ខេត្តពោធិ៍សាត់។

បើតាមមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី ប៉ុល ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអូរទង់ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយពីធ្វើកោសល្យវិច័្ចយ ពីសំណាក់នគរបាលជំនាញ សពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ស្រវឹងដើរឆ្លងស្ទឹង ពីត្រើយម្ខាង ទៅត្រើយម្ខាង តែដល់កន្លែងទឹកជ្រៅ លង់ស្លាប់