គួរឲ្យអាណិតណាស់! ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារជាន់ទី ៣៦ ដោយសារ ឪពុកបង្កើតរំលោភ

ចិន៖ វាពិតជារឿងគួរឲ្យសោកសង្រេង និងអាណិតជាខ្លាំង ដល់ក្មេងស្រីម្នាក់ ដែលដាច់ចិត្តលោតសម្លាប់ខ្លួន ពីអគារជាន់ទី៣៦ ក៏ព្រោះតែឪពុកបង្កើតរបស់នាងចាប់រំលោភ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ៥ តុលាឆ្នាំមុន ក្មេងស្រីរងគ្រោះ ដែលគេស្គាល់ថាត្រកូល Guo អាយុ ១៣ឆ្នាំ ជាសិស្ស នៃសាលារៀនមួយ បានលោតសម្លាប់ខ្លួន ពីលើជាន់ទី ៣៦នៃអគារមួយកន្លែង ក្នុងទីក្រុង Changzi ខេត្ត Shanxi ភាគខាងជើង ប្រទេសចិន។

បន្ទាប់ពីនាងស្លាប់ហើយ ក្រុមគ្រួសាររបស់នាងក៏បានរកឃើញសំបុត្រ ដែលនាងសរសេរ ដោយភាពបាក់ទឹកចិត្ត នៅក្នុងជីវិតយ៉ាងខ្លាំងថា៖ “មានរឿងជាច្រើនណាស់ ដែលមិនត្រូវការ ការពន្យល់នោះទេ ហើយខ្ញុំពិតជាមិនចង់ឲ្យអ្នកដឹង ពីអាថ៌កំបាំងទាំងនោះដែរ។ ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់។ វាពិតជាពិបាកក្នុងគេចវេស ចំពោះការខកចិត្តនេះណាស់ ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំក៏មិនចង់ឲ្យអ្នក បាត់បង់ក្តីសង្ឃឹមដែរ។​ ហើយការស្លាប់ គឺជាការចាប់ផ្តើមមួយផ្សេងទៀត ដើម្បីបំភ្លេចវា។ ពីព្រោះតែកំហុសមួយនេះ ពិតជាឈឺចាប់ខ្លាំងណាស់។ សូមយកសាកសពរបស់ខ្ញុំ ទៅបូជាក្នុងភ្លើង ហើយយកធាតុរបស់ខ្ញុំទៅបាចក្នុងសមុទ្រ ដើម្បីឲ្យទឹកនាំវាទៅចុះ”។

គួរបញ្ជាក់ឲ្យដឹងថា ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ បានលះលែងគ្នា ហើយនាងក៏បានមករស់នៅ ជាមួយម្តាយ មីងម្នាក់។ យ៉ាងណាមិញ ម្តាយមីងរូបនោះ ក៏បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឪពុករបស់ក្មេងស្រីរងគ្រោះ​ បានទូរស័ព្ទ មកសុំយក Guo ទៅលេងស្រុកកំណើត ពីរបីថ្ងៃ។ តែលុះដល់ពេល ដែលនាងត្រលប់មក ពីស្រុក កំណើតវិញ នាងក៏មានអាការៈប្លែកៗ និងបាត់បង់ស្មារតីទៀតផង។

ក្រោយមក Guo បានប្រាប់មីងខ្លួនថា ឪពុកនាងបានចាប់រំលោភនាង ចំនួន២ដង។ ភ្លាមៗនោះ មីងរបស់ Guo បានទូរស័ព្ទប្តឹងប៉ូលិស និងបានយក Guo ទៅកាន់មន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យក៏បានពិនិត្យឃើញថា នាងពិតជាត្រូវបានគេរំលោភពិតមែន។ ជាងនេះទៅទៀត ក្មេងស្រីរងគ្រោះ បានប្រែក្លាយទៅជា មនុស្សបាក់ទឹកចិត្តខ្លាំងឡើងថែមទៀត។​

ប៉ូលិសបានធ្វើការចាប់ខ្លួនបុរសជាឪពុក និងប្រមូលភស្តុតាង ហើយបច្ចុប្បន្នជនលើ្មស កំពុងតែរង់ចាំការកាត់ទោស។ ប៉ូលិសកំពុងបន្តការស៊ើបអង្កេតបន្ថែមទៀតផងដែរ៕

គួរឲ្យអាណិតណាស់! ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារជាន់ទី ៣៦ ដោយសារ ឪពុកបង្កើតរំលោភ
រូបភាព របស់ក្មេងស្រីរងគ្រោះ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត