ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ

ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ

ក្រុមហ៊ុន ZTE បានបើកដំនើរការលក់នូវស្មាតហ្វូនដ៏ថ្មីរបស់ខ្លួន នៅក្នុងស៊េរី Blade ក្នុងតម្លៃមួយដ៏សមរម្យ ដែលស្មាតហ្វូនថ្មីនោះមានឈ្មោះថា Blade D Lux ហើយមកដល់ពេលនេះ វាមានវត្តមាននៅក្នុងប្រទេសតែពីរប្រទេសប៉ុណ្ណោះគឺនៅក្នុងប្រទេសវៀតណាម និងប្រទេសសាំងហ្កាពួរ ប៉ុណ្ណោះ តែទោះបីជាយ៉ាងណាក៏ដោយយើងសង្ឃឹមថាស្មាតហ្វូននេះ នឹងមានវត្តមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក ក្នុងពេល ឆាប់ៗនេះ ។ ZTE Blade D Lux មានអេក្រង់ទំហំ 5.5 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ 720 ភិចសែល ដែលកញ្ចក់ផ្នែកខាងលើជាប្រភេទ 2.5D, ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល អមជាមួយ LED Flash មួយគ្រាប់ រីឯកាមេរ៉ាមុខមានទំហំ 8 មេកាភិចសែល ដែលអាច ថតរូប Selfie បានច្បាស់ល្អមិនចាញ់កាមេរ៉ាក្រោយទេ ។ ស្មាតហ្វូននេះប្រើបន្ទះឈីប Qualcomm Snapdragon 410, ដើរដោយស៊ីភីយូ 1.2 GHz quad-core ដែលមានរ៉េមទំហំ 2 ជីកាបៃ និងមានមេម៉ូរីម៉ស៊ីនទំហំ 16 ជីកាបៃ ។ ចំពោះប្រព័ន្ធប្រតិបត្តិរបស់វាគឺ Android Lollipop 5.0 or 5.1 និងមានថាមពលថ្ម 3,000 មីលីអំពែ ហើយស្មាតហ្វូននេះគាំទ្រប្រព័ន្ធ 4G LTE ទៀតផង ។ ស្មាតហ្វូន ZTE Blade D Lux នេះមាន លក់នៅក្នុងប្រទេសវៀតណាមក្នុងតម្លៃ 3.89 លានដុង ដែលប្រហែលនឹង 173 ដុល្លា ឬ 159 អឺរ៉ូ ហើយដែលលក់នៅក្នុងប្រទេសសាំងហ្កាពួរក្នុង តម្លៃ 239 ដុល្លា(សាំងហ្កាពួរ) ដែលប្រហែលនឹង 166 ដុល្លា ឬ 152 អឺរ៉ូ ដែលលក់ដោយក្រុមហ៊ុន M1 ។

ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ

ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ZTE Blade D Lux មានលក់នៅក្នុងប្រទេសវៀតណាម និងសាំងហ្កាពួរហើយ

ចុះថ្ងៃទី13 ខែមករា ឆ្នាំ 2016 ម៉ោង 09:45 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ