Wong Cho Lam ខឹង​ប្រពន្ធ​បន្ទាប់​ពី​ប្រាប់​កម្ពស់​ពិត​របស់​នាង​ទៅ​គេ


Wong Cho Lam ខឹង​ប្រពន្ធ​បន្ទាប់​ពី​ប្រាប់​កម្ពស់​ពិត​របស់​នាង​ទៅ​គេ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​សម្ដែង​ប្រុស​ហុងកុង Wong Cho Lam និង​ភរិយា​ Leanne Li បាន​ទៅ​ថត​​ក្នុង​កម្មវិធី​មួយ​និង​ចិន​ដីគោក។ ក្នុង​កម្មវិធី​​ពិធីករ​​ Shen Ling បាន​សួរ​អំពី​កម្ពស់​ខុសគ្នា​របស់​ពួកគេ Leanneបាន​ប្រាប់​ការពិត​ថា នាង​​មាន​កម្ពស់​១,៧០​ម៉ែត្រ​តាំង​ពី​មាន​អាយុ​១២​ឆ្នាំ ខណៈ​ពេល​នោះ Wong ដែល​ជា​ស្វាមី​​បាន​បង្ហាញ​ទឹកមុខ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង។

 

 

Wong Cho Lam ខឹង​ប្រពន្ធ​បន្ទាប់​ពី​ប្រាប់​កម្ពស់​ពិត​របស់​នាង​ទៅ​គេ

 

 

ពិធីករ​​​បាន​ជួយ​សម្របសម្រួល​ជួយLeanne​ នឹង​បាន​សួរ​បន្ត​ថា​៖”​តើ​លោក​អាច​បន្ទោស​នាង​ទេ?”។ តារា​ប្រុស​កម្ពស់​ត្រឹម​១,៦២​ម៉ែត្រ​​បាន​តប​វិញ​ថា លោក​មាន​អារម្មណ៍​ថា​មិន​សម​គ្នា​ជា​មួយ​ប្រពន្ធ​សោះ​ ពេល​ស្រលាញ់​គ្នា​ដំបូង ប៉ុន្តែ​អារម្មណ៍​​បាន​បើក​ស្រស់ថ្លា​និង​គ្មាន​អ្វី​លាក់បាំង​​​ឡើង​វិញ ពេល​ប្រឈមមុខ​នឹង​ប្រពន្ធ​របស់​លោក៕

 

 

Wong Cho Lam ខឹង​ប្រពន្ធ​បន្ទាប់​ពី​ប្រាប់​កម្ពស់​ពិត​របស់​នាង​ទៅ​គេ

 

ចុចអាន៖Wong Cho Lam ស្រលាញ់​ប្រពន្ធ​ដល់​ថ្នាក់​ចង់​ទិញ​កោះ​មួយ​ជូន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal