ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​សមាជិកសមាជិកា​រដ្ឋសភា​៩៣លើ៩៨រូប​បានលើកដៃអនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រាង​​ស្តីពី​​ការ​បង្កើត​ធនាគារ ​វិនិយោគ ​ហេ​ដ្ឋា​​រចនា​ស​ម័​ន្ធ​អាស៊ី ។

សេចក្តីរាយការណ៍បានបន្តថា ​នៅម៉ោងជិត១០ព្រឹកថ្ងៃទី១៣មករាដដែលនេះ​ រដ្ឋសភាបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់​ ​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋសម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​​២០១៤ ។

គួរបញ្ជាក់ថា​ សម្តេចតេជោ ហ៊ុន សែន ​និង លោក កឹម សុខា ​ក៍បានអញ្ជើញចូលរួមប្រជុំសភានាព្រឹកនេះផងដែរ៕