PSG ឲ្យ​តម្លៃ​ខ្លួន Cristiano Ronaldo មួយ​សប្តាហ៍​ជាង​៧០​ម៉ឺន​ដុល្លារ

​កីឡា​៖​ក្លិប​អ្នកមាន​របស់​បារាំង Paris Saint Germain គ្រោង​ដាក់​ស្នើ​ទៅកាន់​ក្លិប Real Madrid ក្នុងការ​នាំយក​កីឡាករ Cristiano Ronaldo ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​រូបនេះ​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​ក្នង​មួយ​សប្តាហ៍​។

​    ​ក្លិប​យក្ស​នៅ Ligue 1 កំពុងមាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ពាន Ballon d'Or ៣ សម័យ​ហើយ ត្រូវបាន​គេ​ជឿថា Cristiano Ronaldo ក៏មាន​គម្រោង​ថា នឹង​ផ្លាស់​ក្លិប​ចាស់​របស់គេ​ផងដែរ​។ តាម​សេចក្តីរាយការណ៍​របស់​កីឡាករ Cristiano Ronaldo បាន​អះអាងថា ក្នុងអំឡុងពេល​លោក Rafael Benitez ចូលមក​ដឹកនាំ​ក្លិប Real Madrid អស់​ពេល​ប៉ុន្មាន​ខែ​កន្លងមក​នោះ រូបគេ​បាន​សម្រេចចិត្តថា​នឹង​ចាក​ចេញពី​កីឡាដ្ឋាន​Bernabeu នៅពេល​បញ្ចប់​រដូវ​កាល​នេះ​។​

​    ​សេចក្តីរាយការណ៍​បន្ត​ថា ក្លិប PSG កំពុងមាន​សង្ឃឹម​ខ្ពស់​ក្នុងការ​នាំយក​កីឡាករ​ឆ្នើម​រូប​មកកាន់​កីឡាដ្ឋាន Parc des Princes ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ​ក្នុ​មួយ​សប្តាហ៍​ខណៈពេលដែល កីឡាករ Ronaldo មិនទាន់បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប Real Madrid នៅឡើយ​។​

​     គួរ​បញ្ជាក់ថា កីឡាករ Ronaldo បាន​ផ្លាស់​ពី​ក្លិប​Manchester United មកកាន់​ក្លិប​RealMadrid កាលពី​ឆ្នាំ​២០០៩​និង​បានបង្ហាញ​ឲ្យ​ក្លិប​បាន​ចំនួន​២២០​ប្រកួត​ហើយ និង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​២៣៩​គ្រាប់​៕

PSG ឲ្យ​តម្លៃ​ខ្លួន Cristiano Ronaldo មួយ​សប្តាហ៍​ជាង​៧០​ម៉ឺន​ដុល្លារ