Barca រំពឹង​ឈ្នះ​កៅ​អី​វគ្គ​១/៤​ពេល​ជួប Espanyol រាត្រីនេះ

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Barcelona នឹង​សម្លឹង​រក​ការ​បំពេញ​ការ​ឈ្នះ​កៅ​អី​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ពាន​ Copa del Rey វគ្គ​​១/៤​ផ្តាច់​ព្រ័ត្រ​នៅ​រាត្រី​នេះ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៃ​​ការ​ជួប​​គ្នា​​ជា​មួយ​នឹង​ក្រុម​ស្ថិត​ក្នុង​តំបន់​តែ​មួយ​ Espanyol ក្នុង​ចន្លោះ​ពេល​១០​ថ្ងៃ​។

messiក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​​រ៉ុប​​មួយ​នេះ បាន​​ដណ្តើម​ការ​នាំ​មុខ ៤-១ ពី​ការ​ប្រកួត​ជើង​ទី​មួយ​ដែល​នៅ​ពេល​នោះ​ក្រុម Espanyol បាន​បញ្ចប់​ដោយ​នៅ​សល់​សមា​ជិក​៩​នាក់ ក្រោយ​ពី​​កីឡាករ Hernan Perez និង Papakouli Diop ទទួល​បាន​កាត​ក្រហម ខណៈ​ដែល​អ្នក​ចាំ​ទី Pau Lopez បាន​គេច​ផុត​ពី​ការ​រង​ពិន័យ​សម្រាប់​ការ​ជាន់​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Lionel Messi​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Barcelona នឹង​លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ Luis Suarez ខណៈ​ដែល​រូប​គេ​​បាន​រង​​ពិន័យ​ព្យួរ​ចំនួន​២​ប្រកួត​សម្រាប់​ការ​ប៉ះ​ទង្គិច​ជា​មួយ​នឹង​កីឡាករ​របស់​ក្រុម Espanyol នៅ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំ​ពាក់ បន្ទាប់​ពី​ការ​ប្រកួត និង​សម្រាប់​ការ​ហៅ​ពួក​គេ​ថា «ខ្ជះ​ខ្ជាយ​​ទីកន្លែង​»​។ Espanyol ក៏​ត្រូវ​បាន​​​រាយ​ការណ៍​​ទៅ​កាន់​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ហិង្សា​របស់​អេ​ស្ប៉ាញ​​ដោយ​លីក​អេ​ស្ប៉ាញ​សម្រាប់​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​​​រើស​អើង​ជាតិ​សាសន៍​ដែល​មាន​​បំណង​ទៅ​លើ​តា​រា​ឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar អំឡុង​​ពេល​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ La Liga កាល​ពី​ថ្ងៃ​ទី​២ ខែ​មក​រា​។​ លោក Luis Enrique គ្រូ​បង្វឹក​របស់ Barcelona បាន​ធ្វើ​ការ​​ប្រៀប​ធៀប​​បច្ចេក​ទេស​លេង​របស់​ក្រុម Espanyol ទៅ​នឹង​កីឡា​បាល់​ទាត់​អាមេ​រិក ក្រោយ​​ពី​ការ​ប្រកួត​ជើង​ទី​មួយ ប៉ុន្តែ លោក​នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​លោក Constantin Galca នៅ​ថ្ងៃ​ពុធ​នេះ​​ដើម្បី​ព្យាយាម​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​ផ្សេង​ៗ​រវាង​ក្លិប​ទាំង​ពីរ​​។ ការ​ប្រកួត​​របស់ Barca នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​៣​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា​)​៕

ការ​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

07.01.16 Barcelona 4-1 Espanyol
02.01.16 Espanyol 0-0 Barcelona
25.04.15 Espanyol 0-2 Barcelona