Shelvey ចុះ​ហត្ថ​លេខា​ជា​មួយ Newcastle ពី​ក្លិប Swansea ក្នុង​តម្លៃ​ខ្លួន​១២​លាន​ផោន

ខ្សែ​បម្រើ​ Jonjo Shelvey របស់​ក្លិប Swansea បាន​បំ​ពេញ​ការ​ផ្ទេរ​​របស់​គេ​ទៅ​កាន់​ក្លិប Newcastle ក្រោយ​ពី​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​រយៈ​​ពេល​៥​ឆ្នាំ​កន្លះ​។

shevyខ្សែ​​បម្រើ​អន្តរ​ជាតិ​អង់​គ្លេស​វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​មួយ​សម្រាប់​តម្លៃ​ខ្លួន​បិទ​ជិត​មួយ​​ដែល​ត្រូវ​បាន​​គេ​​យល់​ឃើញ​ថា មាន​​ចំនួន​ប្រមាណ​​ជា​១២​លាន​ផោន (ស្មើ​នឹង​១៧,៣​លាន​ដុល្លារ​អាមេ​រិក ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​តំបន់ Tyneside ដើម្បី​​ត្រួត​ពិនិត្យ​សុខ​ភាព និង​ពិភាក្សា​កាល​ពី​ថ្ងៃ​អង្គារ​។ Shelvey គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​២​របស់​ក្លិប Newcastle ក្នុង​​រយៈ​ពេល​ត្រឹម​តែ​២៤​ម៉ោង ក្រោយ​ពី​​ការ​ទៅ​ដល់​របស់​ខ្សែ​បម្រើ​ Henri Saivet ពី​ក្លិប Bordeaux របស់​បារាំង ក្នុង​កិច្ច​សន្យា​រយៈ​​ពេល​វែង​ដូច​គ្នា និង​ស្ថិត​ក្នុង​តម្លៃ​ខ្លួន​​បិទ​ជិត​ដែល​ត្រូវ​បាន​​គេ​ជឿ​ជាក់​ថា មាន​ចំនួន​៥​លាន​ផោន​។​ Shelvey បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រំភើប​ណាស់​ក្នុង​ការ​​ស្ថិត​នៅ​ទី​នេះ​។ ខ្ញុំ​ពិត​ជា​រីករាយ​​ដែល​វា​បាន​បំពេញ​​ជា​ផ្លូវ​ការ​។ ខ្ញុំ​​បាន​បើក​បរ​ពេញ​មួយ​យប់​មក​កាន់​ទី​នេះ ហេតុ​នេះ វា​បាន​ក្លាយ​ជា​រយៈ​ពេល​២៤​ម៉ោង​ដ៏​​មាន​ថាម​ពល ប៉ុន្តែ វា​ពិត​ជា​មាន​តម្លៃ​ណាស់​ក្នុង​ការ​មក​ទី​នេះ និង​លេង​ឲ្យ​ក្លិប​ដ៏​​អស្ចារ្យ​មួយ​​នេះ​»​។ ខ្សែ​បម្រើ​រូប​នេះ​បាន​ស្ថិត​ក្នុង​កែវ​ភ្នែក​របស់ Newcastle ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ ការ​​ផ្ទេរ​របស់​គេ​កើន​ឡើង ក្រោយ​ពី​រូប​គេ​ផ្ទាល់​​សញ្ញា​នៃ​ការ​លើក​ទឹក​ចិត្ត​មួយ​នៅ​កីឡ​ដ្ឋាន Liberty ក្នុង​សប្តាហ៍​​ថ្មី​ៗ​នេះ​៕

ប្រភព​ព័ត៌​មាន៖ The Guardian