កូរ៉េខាងជើង​៖​គ្រាប់បែក​អ៊ីដ្រូសែន​អាច​បំផ្លាញ​ដែនដី​អាមេរិក​ទាំងមូល​

ព្យុងយ៉ាង​៖​យោងតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Telegraph ចេញផ្សាយ​ថា កូរ៉េខាងជើងបានបង្ហាញអំនួតថា គ្រាប់បែក​អ៊ីដ្រូសែន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បំផ្លាញ​ទឹកដី​សហរដ្ឋអាមេរិក​ទាំ​ង​មូល​។

​ប្រទេស​កូរ៉េខាងជើង​បានប្រកាស​ថា ការបាញ់​សាកល្បង​អាវុធ​របស់ខ្លួន​នាពេល​ថ្មីៗ​នេះ បានផ្តល់​លទ្ធភាព​សម្រាប់​ខ្លួន​គ្រប់គ្រាន់ ក្នុងការ​បំផ្លាញ​ដែនដី​សហរដ្ឋអាមេរិក​ទាំងមូល ក្នុងពេល​តែមួយ​បាន​។ ការប្រកាស​បែបនេះ​ធ្វើឡើង​ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​បន្ទាប់ពី​ប្រទេស​កុ​ម្មុយ​នី​ស​មួយ​នេះ​ប្រកាសថា ខ្លួន​ទទួលបាន​ជោគជ័យ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អ៊ីដ្រូសែន​។​

​បន្ទាប់ពី​មានការ​ថ្កោលទោស​ទាក់ទង​នឹង​បំផ្ទុះ​គ្រាប់បែក​នេះ ប្រទេស​កូរ៉េខាងជើង​បានបញ្ជាក់​អះអាងថា ការបាញ់​សាកល្បង​អាវុធ​នេះ មិន​មានបំណង​គំរាមកំហែង ឬ​បង្កទំនាស់​ជាមួយ​ភាគី​ណាមួយ​ឡើយ គឺ​គ្រាន់តែ​ដើម្បី​ធានាបាន​ថា គូសត្រូវ​ខាងក្រៅ មិន​វាយប្រហារ​មកលើ​ទឹកដី​របស់ខ្លួន​តែប៉ុណ្ណោះ​៕

កូរ៉េខាងជើង​៖​គ្រាប់បែក​អ៊ីដ្រូសែន​អាច​បំផ្លាញ​ដែនដី​អាមេរិក​ទាំងមូល​