លី ច័ន្ទ​ស្រី​ពៅ ៖ សិល្បៈ​ជា​ដង្ហើម​របស់ខ្ញុំ​

លី ច័ន្ទ​ស្រី​ពៅ ៖ សិល្បៈ​ជា​ដង្ហើម​របស់ខ្ញុំ​

លី ច័ន្ទ​ស្រី​ពៅ ៖ សិល្បៈ​ជា​ដង្ហើម​របស់ខ្ញុំ​

រាជធានី​ភ្នំពេញ : អតីត​បេ​ក្ខ​នារី​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី “​ដំណើរ​ឆ្ពោះទៅរក​ការសម្តែង​វគ្គ​២” របស់​ទូរទស្សន៍ My TV កញ្ញា លី ច័ន្ទ​ស្រី​ពៅ បាន​បោះជំហាន​ចូលក្នុង​វិស័យ​សិល្បៈ​នៅ​ចុងឆ្នាំ​២០១៣​។ រហូតមកដល់​ពេលនេះ នាង​កំពុង​ទទួល​បានការ គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​។​

 

​កញ្ញា លី ច័ន្ទ​ស្រី​ពៅ ត្រូវបានគេទទួលស្គាល់​ថា​ជា​តារាចម្រៀង​មួយរូប ដែលមាន​ទឹកដម​សំនៀង​ដ៏​ក្រអួន​ក្រអៅ រំលេច​បន្ថែម​នូវ​ភាព​ទាក់ទាញ​ជាមួយនឹង​រូបរាង​ដ៏​គួរឱ្យ​ក្រឺត​ក្នាញ់​។ ដោយសារ​ស្រឡាញ់​សិល្បៈ​ទាំងពីរ​តូច​មក​នោះ តារាចម្រៀង​មកពី​ខេត្ត បាត់ ដំបង​រូបនេះ បានសម្រេច​ចិត្ត​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​តាមរយៈ​ការប្រឡង​ចម្រៀង សម័យ ក្នុង​កម្មវិធី “​ដំណើរ​ឆ្ពោះទៅរក​ការសម្តែង​វគ្គ​២” របស់​ទូរទស្សន៍ My TV ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ។ ជាមួយនិង​ការគាំទ្រ​យ៉ាង​ទស្សនិកជន​គ្រប់​វ័យ​ខណៈដែល​នាង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី ដោយសារ​តែមាន​សមត្ថ​ភាព​ពិត ក្នុង​ការប្រើ​សំឡេង​យ៉ាង​ពីរោះ ទាំង​បទ​សម័យ​បច្ចុប្បន្ន និង​បទ​ពី​សម័យមុន ជាពិសេស​នាង​អាច​ច្រៀង​បាន​គ្រប់​ប្រភេទ​ចង្វាក់​ទាំងអស់​មិន​ថា​បទ​សង់​ទី​ម៉​ង់ រ៉ក់ ឬ​បទ​ញាក់​នោះឡើយ ថែមទៀត​អប​ដោយ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ទៀតផង​។​

 

​តាមរយៈ​ទេពកោសល្យ ប្រកបដោយ​ភាព​ប៉ិនប្រសប់​ក្នុងការ​ច្នៃប្រឌិត គ្រប់​ពេលដែល​នាង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី ទាំង​ការប្រើប្រាស់​សំឡេង ការតុបតែង​ខ្លួន ការសម្តែង​កាយវិកា និង​ក្បាច់​រាំ​ផ្សា​ភ្ផា​ប់​ជាមួយនឹង​រូប​សម្រស់​ដ៏​បវរ​គួរឱ្យ​ប្រតិព័ទ្ធ ដែល​អំណោយផល​ពី​ធម្មជាតិ ត្រូវបាន​អ្នកវិភាគ​ផ្នែក​សិល្បៈ​មួយចំនួន​បាន​ព្យាករណ៍​ថា តារាចម្រៀង​ដែលមាន​សមត្ថភាព​ដ៏​ពិតប្រាកដ​រូបនេះ ពិតជា​អាច​ស្រប​ទាញ​បាន​នូវ​ការគាំទ្រ​កាន់តែច្រើន និង​កំពុង​បោះជំហាន​ទៅរក​ភាព​ល្បី​លើ​វិថី​សិល្បៈ មិន​ចាញ់​តារា​មួយចំនួន​ដែលមាន​ទ្រនំ​ក្នុង​ផលិតកម្ម​នោះឡើយ ជាក់​សម្តែង​ក្នុង​ស្ទើ​តែ​ពេញ​មួយឆ្នាំ​២០១៥​កន្លងមក កញ្ញា លី ច័ន្ទ​ស្រី​ពៅ រវល់​ខ្លាំង​ជាមួយនឹង​ការ​ច្រៀង​តាម​ការប្រគំ​តន្ត្រី​តូចធំ តាម​បណ្តា​ខេត្ត​-​ក្រុង នានា​៕

លី ច័ន្ទ​ស្រី​ពៅ ៖ សិល្បៈ​ជា​ដង្ហើម​របស់ខ្ញុំ​

លី ច័ន្ទ​ស្រី​ពៅ ៖ សិល្បៈ​ជា​ដង្ហើម​របស់ខ្ញុំ​