យុវជន​ម្នាក់​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​​

​រាជធានី​ភ្នំពេញ : យុវជន​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯងរ​ហូត​ស្លាប់បាត់​បង់ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៥ និង ១៥ នាទី ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ ២០១៦ នៅក្នុង​ភូមិ​ទ្រា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

យុវជន​ម្នាក់​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​​

​យុវជន​រូបនោះ​មានឈ្មោះ វង្ស ពិ​សិ​ទ្ឋ អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ និង មាន ទីលំនៅ​ក្នុង ភូមិ-ឃុំ​កើតហេតុ​ខាងលើ ដោយបាន​យក​ខ្សែ​គោ​ចងក​ជាប់​ជាមួយ​ធ្នឹម​ផ្ទះ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​យុវជន​រូបនោះ​មាន​បងប្អូន​ប្រុស​-​ស្រី​ចំនួន​…​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន ៣ នាក់ ជាម​នុស្ស​«​គ​» មិនអាច​និយាយ ឬ ស្ដាប់​បាន​នោះឡើយ ។​

យុវជន​ម្នាក់​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​​

​ប៉ូលិស​និយាយថា នៅ​មុនពេល​កើតហេតុ យុវជន​នោះបាន​ចេញពី​ធ្វើការ​រោងចក្រ​ត្រឡប់មកផ្ទះ បន្ទាប់មក​បាន​ចូលទៅ​សម្ងំ​ចងក​សម្លាប់ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង ។ ពេលនោះ​ត្រូវបាន​បងស្រី​របស់គេ​ម្នាក់​ដែលជា​មនុស្ស​«​គ​» ប្រទះឃើញបាន​ហៅ​អ្នកជិតខាង​ឲ្យ​ជួយ (​ហៅ​តាមរយៈ​កាយវិកា​ដែលជា​ភាសា​«​គ​») ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលឡើង ។​
​ក្រោយមក​អ្នកភូមិ​បាន​ជួយ​ប្ដឹង​ប៉ូលិស​ឲ្យ​ចុះទៅ​ពិនិត្យមើល​តាម​ជំនាញ​រួចរាល់ ទើប​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕          ( ប្រភព : TV5 )

យុវជន​ម្នាក់​សម្រេចចិត្ត​ធ្វើអត្តឃាត​ចងក​​