សាលា​រាជធានី​នឹង​ប្រមូល​សេវា​ថ្លៃ​សំរាម​ដោយផ្ទាល់​ជាមួយ​ពលរដ្ឋ​វិញ​

​ភ្នំពេញៈ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ជា​សាធារណ​ថា ប្រជាពលរដ្ឋ នាពេលខាងមុខ​នឹងមាន​កាតព្វកិច្ច​បង់ប្រាក់ លើ​សេវា​ប្រមូល​សម្រាម​ដោយផ្ទាល់ ជាមួយ​សាលា​រាជធានី ភ្នំពេញ​។​
នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក លោក ប៉ា សុជាតិ​វង្ស បានឱ្យដឹងថា ការប្រកាស​នេះ បា​​ន​ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី (CINTRI) នៅ​សាល​​ប្រជុំ នា​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០១៦ កន្លងមក​។
លោក​បានលើកឡើង​ក្នុង​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ទិសដៅ​សំខាន់ៗ ដែល​សាលា​រាជធានី​ភ្នំពេញ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​មុនគេ​ក្នុង​ខណ្ឌ​៤ គឺ ដូនពេញ ចំការមន ៧​មករា និង​ខណ្ឌទួលគោក ដែល​​នេះ​ជា​យន្តការ​ក្នុងការ​តម្រង់ទិស ដើម្បី​ឲ្យ​កិច្ចការងារ​សម្អាត​ប្រមូល​សំរាម ក្នុង​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធ​ភា​​ព និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​លោក​ថា​”​កិច្ចប្រជុំ​ដើម្បី​បង្វែរ​កិច្ចព្រមព្រៀង​រវាង​គ្នា​និង​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បង់ក​ម្រៃ​ដោយ​ផ្តល់​ដល់​​សាលា​រាជធានី ដើម្បី​ក្រុមហ៊ុន​ត្រូវតែ ធានា​ឲ្យ​ស្អាត​ជាមួយ​សាលា​រាជធានី​។​ប្រជាពលរដ្ឋ​នឹងត្រូវ​មានកា​​ត​ព្វ​កិច្ច បង់​កម្រៃ​សេវា​នេះ ឲ្យ​បាន​គ្រប់គ្នា និង​ដោយផ្ទាល់​ជាមួយ​សាលា​រាជធានី ហើយ​សាលា​រាជធានី​​នឹង​ទូទាត់​ជាមួយ​ក្រុមហ៊ុន ធ្វើ​ដូចនេះ ដើម្បី​ក្រុមហ៊ុន​ត្រូវតែ​ធានា​ឲ្យ​ស្អាត​មួយ សាលា​រាជធានី រួចហើយ​​សាលា​រាជធានី មាន​គណនេយ្យភាព​ជាមួយ​ប្រជាពលរដ្ឋ​”៕ដេប៉ូ​