សន ផល្លី​កា ទិញ​រថយន្ត​ថ្មី លួង​ចិត្ត​ខ្លួនឯង​

តារាចម្រៀង​ស្រី​រូប​ស្រស់​នៅក្នុង​ផលិតកម្ម​ហង្ស​មាស សន ផល្លី​កា កាន់តែ​ទទួល​បានការ ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ពី​សំណាក់​មហាជន មិន​ថា បទ​ចម្រៀង​និង​រូប​សម្រស់​នោះទេ​។​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ កាលពីពេល​ថ្មីៗ​នេះ គេ​បានឃើញ សន ផល្លី​កា បង្ហោះ​រូប​ឡាន រូ​ម​ជាមួយ​ចិ​ញ្ជៀ​ន​ពេជ្រ​មួយ​វង់ ដោយ​សរសេរ ថា​«​ស្វា​គម​ន៏​ជាមួយ​សមាជិក​ថ្មី នៅក្នុង​ថ្ងៃ​គ្រឹ​ស្ត​ម៉ាស​អំណោយ​សម្រាប់​ខ្លួនឯង​»​។​ប៉ុន្តែ​ជាមួយគ្នា​នោះ ក៏មាន​ការសង្ស័យថា រថយន្ត​ថ្មី​នេះ ជា​កាដូ​របស់​គូ​ស្នេ​ហ៏ នាង​ទៅវិញ​។​

សន ផល្លី​កា ទិញ​រថយន្ត​ថ្មី លួង​ចិត្ត​ខ្លួនឯង​

ក្រៅពី​ការអបអរសាទរ​ពី​សំណាក់​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏មាន​មិត្តភក្តិ​ខ្លះ​បាន Comment ឲ្យ​នាង​ថា​«​ជីវិត​មានន័យ​ណាស់​សំលាញ់ ជប់លៀង​ឡាន​ថ្មី​វើ​យ​គឺថា​ឡើង​កប់​អ៊ីចឹង រំភើបចិត្ត​ជំនួស​…»​ ។​ ចុងក្រោយ​នេះ គេ​សំគាល់​ឃើញថា សន ផល្លី​កា កាន់តែ​ឡើង​កូដ ជា ពិសេស​រាល់​បទ​ចម្រៀង​ជាច្រើន​បទ​របស់​នាង ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ មានដូចជា​បទ​«​ហេតុផល​មិនចេះចប់​» ដែល​នាង​ច្រៀង​រួមគ្នា​ជាមួយ​លោក​ឆន សុវណ្ណ​រាជ​។​

សន ផល្លី​កា ទិញ​រថយន្ត​ថ្មី លួង​ចិត្ត​ខ្លួនឯង​

សន ផល្លី​កា ធ្លាប់ជា​អតីត​គូ​ស្នេ​ហ៏​របស់ វី​ជេ​រតនា ។​មានការ​និយាយថា មូលហេតុ​ដែល ពួកគេ​បែក​គ្នា ដោយសារ សន ផល្លី​កា មាន​អ្នក​ទី​បី​។​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ស្រី​ស្អាត សន ផល្លី​កា មិនទាន់​បង្ហាញមុខ​គូ​ស្នេ​ហ៏​នៅឡើយ​ទេ​។​ដោយឡែក វី​ជេ​រតនា ក៏បាន​ភ្ជាប់ពាក្យ​ភ្លាមៗ​ជា មួយ​ស្រី​ស្អាត លីម លីហ្សា ជា​អ្នកសិល្បៈ​ដែល​ត្រៀម​រៀបការ​នៅក្នុង​ថ្ងៃទី​២៩​ខែមេសា ខាងមុខ នេះ​។ ចេ​នី