ប៉ូលិស​ជួយសង្គ្រោះ​ ជីវិត​ទារក​ម្នាក់ពី​ក្នុង​លូ (​មាន​វីដេអូ​)

​កាលពី​ថ្ងៃ​ច័ន្ទ ប៉ូលីស​ក្នុង​តំបន់ Ordos (​ជា​តំបន់​ស្ថិតនៅក្នុង​ប្រទេស​ចិន តែ​ជា​ទឹកដី​របស់ ម៉ុង​ហ្គោ​លី​) ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ចិន បាន​សង្គ្រោះ​ជីវិត​ទារក​ម្នាក់​ពី​ក្នុង​លូទឹក​សម្អុយ មួយកន្លែង ។​ ​ទារក​ម្នាក់​នោះ ត្រូវបាន​គេ​ឲ្យ​ដឹងថា ត្រូវបាន​បោះបង់ចោល​ដោយ​ឪពុកម្ដាយ​របស់គេ​ផ្ទាល់​តែម្ដង ។

រាងកាយ​នៃ​ទារក​ម្នាក់នេះ ពោរពេញ​ទៅដោយ​ឈាម និង​ប្រែជា​ពណ៌​ខៀវ​ថែមទៀត ដោយសារ តែ​អាកាសធាតុ​ត្រជាក់ ។​ ​ជា​ភ័ព្វសំណាង លោក​វេជ្ជបណ្ឌិត​បាន​និយាយថា ទារក​ម្នាក់នេះ​មាន​សញ្ញា​ប្រក្រតី​ដូច​ទារក​ដែល មាន​សុខ​ភាពល្អ​ទូទៅ​ឡើងវិញ​ហើយ ឯ​រា​ង្គ​កាយ​របស់គេ​ក៏​ដំណើរការ​ដូច​ធម្មតា​ផងដែរ ។​

ប៉ូលិស​ជួយសង្គ្រោះ​ ជីវិត​ទារក​ម្នាក់ពី​ក្នុង​លូ (​មាន​វីដេអូ​)

សូមបញ្ជាក់ថា នាពេលនេះ ប៉ូលីស​កំពុងតែ​បើក​ការស៊ើបអង្កេត​មួយ ដើម្បី​ស្វែងរក​ឪពុកម្ដាយ​របស់ ទារក​ម្នាក់នេះ តាមរយៈ​អ្នក​ដែល​នៅ​ជិតខាង​កន្លែងកើតហេតុ ពិសេស​គឺ​ដើម្បី​រក​ឲ្យ​ឃើញ​ពី មូល​ហេតុដែល​ឪពុកម្ដាយ​ខាងលើ ដាច់ចិត្ត​យក​កូនតូច​របស់ខ្លួន​មក​បោះចោល​ដូច្នេះ ៕ ខេមរា​

ប៉ូលិស​ជួយសង្គ្រោះ​ ជីវិត​ទារក​ម្នាក់ពី​ក្នុង​លូ (​មាន​វីដេអូ​)

 

Police rescue abandoned baby from cesspool in OrdosPolice in Ordos in Inner Mongolia saved a baby from a cesspool on Monday. The baby was abandoned by its parents. The infant’s body was covered with blood and was blue from the cold. Fortunately, doctors say that the child’s vital signs are stable, with all organs functioning comparatively normally. The police are searching for the parents in the neighborhood

Posted by CCTVNews on Monday, January 11, 2016