Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

ក្លិប​​យក្ស​អេស្ប៉ាញ​ FC Barcelona បាន​ក្លាយ​ជា​ក្លិប​​ដែល​មាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​ជាង​ក្លិប​ណាៗ​ទាំង​អស់​លើ​លោក​ ​បន្ទាប់​ពី​ Lionel Messi ​ឈ្នះ​ពាន​នេះ​លើក​ទី​៥​របស់​គេ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ទៀត។

 

Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

Rivaldo, Ronaldinho និង​ Messi ឈ្នះ​ Ballon d’Or

 

Barca ធ្លាប់​មាន​កីឡាករ​របស់​ខ្លួន​​ឈ្នះ​ពាន​ Ballon d’Or សរុប​១១​ដង ​ច្រើន​ជាង​គេ​បំផុត ខណៈ​ដែល​ក្លិប​ AC Milan, Juventus និង​ Real Madrid មាន​កីឡាករ​ធ្លាប់​ឈ្នះ​បាន​៨​ដង​ដូច​គ្នា។ រីឯ​ Bayern Munich ធ្លាប់​មាន​កីឡាករ​ឈ្នះ​បាន​៥​ដង។

 

Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

 

ខាង​ក្រោម​នេះ​គឺជា​​ឆ្នាំ និង​ឈ្មោះ​កីឡាករ​​ដែល​កីឡាករ​​ក្រុម​ Barca ធ្លាប់​ឈ្នះ៖

 

១៩៦០ – Luis Suárez ខ្សែ​បម្រើ​​អេស្ប៉ាញ​របស់​ Barca ដំបូង​គេ​ឈ្នះ​ Ballon d’Or
១៩៧៣ និង​១៩៧៤ – ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ហូឡង់ Johan Cruyff ឈ្នះ​២​ឆ្នាំ​ជាប់​គ្នា
១៩៩៤ – ​បន្ទាប់​ពី​រង់ចាំ​២០​ឆ្នាំ ​ខ្សែ​ប្រយុទ្ធ​ប៊ុលហ្គារី Hristo Stoichkov ឈ្នះ​ជា​ថ្មី​វិញ
១៩៩៩ – ​​ខ្សែ​បម្រើ​ប្រយុទ្ធ​ប្រេស៊ីល​ Rivaldo ​ឈ្នះ​លើក​ទី​៥ ​សម្រាប់​ Barca
២០០៥ –  ៦​ឆ្នាំ​បន្ទាប់ តារា​ឆ្នើម​ Ronaldinho របស់​ប្រេស៊ីល​ឈ្នះ
២០០៩, ២០១០, ២០១១, ២០១២ និង​ ២០១៥ – ​​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Messi បាន​បំបែក​កំណត់ត្រា​ឈ្នះ​ Ballon d’Or ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ៥​ដង និង​ជួយ​ឲ្យ​ Barca ​មាន​កីឡាករ​ឈ្នះ Ballon d’Or សរុប​១១​ដង៕

 

ចុចអាន៖ Messi៖ “ខ្ញុំ​ចង់​ឈ្នះ World Cup ឲ្យ​បាន​ម្ដង ជា​ជាង​ពាន Ballon d’Or ៥ដង”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona