មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

កាល​​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រុមហ៊ុន​​ Kawasaki បាន​បង្ហាញ​ម៉ូតូ​អូតូ​ដំបូង​របស់​ខ្លួន ហើយ​ថ្មីៗ​នេះ​វិបសាយ​បរទេស​មួយ​បានវាយ​តម្លៃ​គុណភាព​និង​លក្ខណៈ​សម្បត្តិរបស់​វា បន្ទាប់​ពី​ពួក​គេ​បាន​ប្រើ​ប្រាស់​អស់​មួយ​រយៈ​ពេល។

 

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

 

@​សមត្ថភាព​នៃ​ការ​បើក​បរ

 

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX
​​​

ទម្ងន់​ធ្ងន់ (១៨២​គ.ក) ​របស់​ម៉ូតូ​នេះ​ហាក់​មិន​​បង្ក​ជា​បញ្ហា​ចោទ​អ្វី​ឡើយ​នៅ​ពេល​បើក​បរ ហើយ​កែប​ម៉ូតូ​​កម្ពស់៧៧៥ម.ម​ ​មាន​ទំហំ​ធំ​​ល្មម​ជួយ​ឲ្យ​ការ​បើកបរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​ម៉ូតូ​ធម្មតា។

 

@ម៉ាស៊ីន

 

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

 

ម៉ាស៊ីន​​ដែល​ស៊ីឡាំង​មួយ​​របស់​ម៉ូតូ​នេះ​មាន​សភាព​ស្ទុះ​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក​ទៅ​ទៀត ពោល​គឺ​អាច​បង្កើន​ល្បឿន​ដល់​១០០​គ.ម/ម៉​ បាន​យ៉ាង​រហ័ស ហើយ​វា​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ១១២​គ.ម/ម៉។ ជា​មធ្យម​ម៉ូតូ​នេះ​ប្រើ​ប្រេង​ឥន្ធនៈ​អស់​ប្រមាណ​ ២,៣៥​លីត្រ​ លើ​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ។

 

@គុណភាព​នៃ​ការ​ផលិត

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

 

ម៉ូតូ​ Kawasaki J125 ផលិត​ឡើង​ដោយ​ផ្អែក​ទៅ​លើ​​ម៉ូតូ​ Kymco របស់​ប្រទេស​ចិន​ ដោយ​​ម៉ាស៊ីន​របស់​វា​គេ​ឃើញ​មាន​អក្សរ​ Kymco នៅ​ពី​លើ។ យ៉ាង​ណា​ក្ដី​ក្រុមហ៊ុន​បាន​ព្យាយាម​បញ្ជូល​លក្ខណៈ​ពិសេស​លើ​​ម៉ូតូ​នេះ​ដោយ​ប្រើ​ប្រាស់​ផ្នែក​មួយ​បាន​ពី​ម៉ូតូ​ Kawasaki J300។ គេ​អាច​និយាយ​បាន​ថា​​ម៉ូតូ​នេះ​គឺ​ជា​ម៉ូតូ​ Kawasaki J300 ដែល​មាន​ម៉ាស៊ីន​ទំហំ​តូច។

 

@​ចំណុច​ដទៃ​ទៀត​នៃ​ម៉ូតូ

 

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

 

ម៉ូតូ​នេះ​មាន​ឃ្លុប​ក្រោម​កែប​ដែល​មាន​ទំហំ​ធំ​អាច​រក្សា​ទុក​មួក​សុវត្ថិភាព​​ ឬ​​ប្រអប់​ក្រដាស​ A4 បាន។ បន្ថែម​ពី​នេះ​ក៏​មាន​ប្រអប់​សម្រាប់​ដាក់​ស្រោម​ដៃ​នៅ​ផ្នែក​ខាង​មុខ​ក្បែរ​ ក ​ម៉ូតូ​ រួម​ទាំង​មាន​រន្ធ​សម្រាក់​សាក​ថ្ម​កម្លាំង​ ១២វ៉ុល​ផង​ដែរ។​​​

 

@​តម្លៃ​

​​​​​ម៉ូតូ​អូតូ​​កម្លាំង​ ១២៥​សេសេ​ ដែល​មាន​តម្លៃ​ស្ដង់ដារ​ប្រមាណ​ ៥៤៩១​ដុល្លារ (តម្លៃ​ទីផ្សារ​បរទេស) អាច​និយាយ​បាន​ថា​ជា​តម្លៃ​មួយ​ដ៏​ខ្ពស់​មួយ​ បើ​ប្រៀប​នឹង​ម៉ូតូ​អូតូ​ដទៃ​ទៀត៕

 

មក​មើល​ការ​វាយ​តម្លៃ​ម៉ូតូ​អូតូ​​ Kawasaki J125 ​គូ​ប្រជែងហុងដា​ PCX

​​​

 

ចុច​អាន៖ Eva​ ​ម៉ូតូ​ប្រើ​អគ្គិសនី​ទេ តែ​​ម៉ូតូ​ប្រណាំង​ល្មម​ៗ​សុំ​ខ្មាស់​ ​ល្បឿន​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​MotorCycleNews