រដ្ឋសភា អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី របស់​ចិន

ភ្នំពេញ: សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​​ការបង្កើត​​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ត្រូវបាន​រដ្ឋសភា អនុម័ត​ជា​ស្ថាពរ​ហើយ ដោយ​សំឡេង ៩៣ លើ ៩៣ សំឡេង​។ ក្នុងនោះ ក៏មាន​ការ​​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​ ​កិច្ចប្រជុំ​រដ្ឋសភា ក៏មាន​ការសួរដេញដោល និង​ពិភាក្សា​យ៉ាង​ផុលផុស​លើ​សេចក្តីព្រាងច្បាប់​នេះ​៕​