បុរស​ភេទ​ទី​៣​ម្នាក់ ក្នុងចំណោម​២​នាក់​លួច​យក​ទូរស័ព្ទដៃ​នៅក្នុង​ឡាន​រត់​មិន​រួច ម្ចាស់​ចាប់វាយ​ប៉ាង​មុខ

ភ្នំពេញ:  ភេទ​ទី​៣​ម្នាក់​ក្នុងចំណោម​ពី​នាក់ ត្រូវគេ​ចាប់វាយ​ឡើង​បោង​មុខ​ទើប​ប្រគល់អោយសមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា បន្ទាប់ពី​ធ្វើ​សកម្មភាព​បើកទ្វា​រថយន្ត​តាក់ស៊ី​ម៉ែត្រលួច​យក​ទូរស័ព្ទដៃ​នៅក្នុង​ឡាន រត់​មិន​រួច ម្ចាស់​ចាប់វាយ​ប៉ាង​មុខ  ខណៈដែលម្ចាស់​ចត​រថយន្ត​ដេក​ភ្លេច​ឡុ​ក​ទ្វារ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ២០១៦​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​។​

​ជនសង្ស័យ​ឈ្មោះ ហេង ហាន់​នី ភេទ​ទី​៣ អាយុ​២៤​ឆ្នាំ មុខរប​ជា​មេការ​បម្រើការ ក្នុងហាង​ខារ៉ាអូខេ​នៅ​ម្តុំ​ផ្លូវ​២០០៤​សព្វថ្ងៃ​ស្នាក់នៅ​ក្រោយ​ផ្សារ​ដី​ហុយ មានស្រុកកំណើត​ភូមិ​ព្រៃ​ក្តាម ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត​។ ចំណែកជនរងគ្រោះ​ឈ្មោះ កែម រស្មី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​បើកបរ​រថយន្តតាក់ស៊ី​ម៉ែត្រ ស្នាក់​ផ្ទះជួល​ម្តុំ​វត្ត​តាំងក្រសាំង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែនជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជ​ង្គែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ប្រភពពី​ដើមបណ្តឹង​បានអោយដឹងថា​មុនពេល​កើតហេតុ​រូបគាត់​បាន​បើករថយន្តតាក់ស៊ី​ម៉ែត្រ​១​គ្រឿង​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE.7124 ដោយងងុយដេក​ខ្លាំងពេក​គាត់​ក៏​ចត​រថយន្ត​លើ​ចិញ្ចើមផ្លូវ​ដេក​ដោយ​ភ្លេច​ឡុ​ក​សោរទ្វារ​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥​មិន​ចាំ​ស្លាក​លេខ​បានធ្វើ​សកម្មភាព​បើកទ្វារ​លួចយក​ទូរស័ព្ទ​២​គ្រឿង​និង​ការ​បូ​ប​លុយ​ពេលនោះ​ជនរងគ្រោះ​ដឹង​ទាន់​ក៏ដេញចាប់បាន​ម្នាក់​ចំណែក​ម្នាក់ទៀត​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ពេលនោះ​ជនរងគ្រោះចាប់បាន​ជនសង្ស័យ​ដែលជា​ភេទ​ទី​៣​នោះ​វាយ​ឡើង​ប៉ោង​មុខ​ទើប​ប្រគល់​​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា ចាត់ការ​តាមផ្លូវ​ច្បាប់​៕

បុរស​ភេទ​ទី​៣​ម្នាក់ ក្នុងចំណោម​២​នាក់​លួច​យក​ទូរស័ព្ទដៃ​នៅក្នុង​ឡាន​រត់​មិន​រួច ម្ចាស់​ចាប់វាយ​ប៉ាង​មុខ