រថយន្ត​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់ រងរបួស​ធ្ងន់​

ភ្នំពេញ: ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​២​គ្រឿង​បុក​គ្នា រេ​ចង្កូតផ្លោង​ធ្លាក់ចូល​ប្រឡាយ ទឹក​ទៅបុក​ខ​ណះ​កំពុង​អង្គុយ​ស្ទូចត្រី ​នៅ​មាត់​ប្រឡាយ​។​

​គ្រោះថ្នាក់​នេះ​បានកើត​ឡើង កាលពី​ព្រលប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​ស្ថិតនៅតាមបណ្តោយ​ផ្លូវ​អូរ​ឌឹ​ម ទំ​បន់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 រីឯ​ក្មេងប្រុស រងគ្រោះ​ឈ្មោះ ប៊ូ ផេង អាយុ​១២​ឆ្នាំ​រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុខាងលើ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំងពីរ​គ្រឿង ក៏​មិន​ត្រូវបាន​ស្គាល់​​អត្តសញ្ញាណ​នោះទេ បាន​គេចខ្លួនបាត់​។​

​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ្វុ​យ​ហ្ស៊ូ​ពណ៌​ត្រួយ​ចេក​ពាក់​ស្លាក​លេខភ្នំពេញ​3A-2750 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ ដល់​ចំណុចកើតហេតុជ្រុល​ទៅបុក​រថយន្ត​ហ៊ី​យ៉ា​ដាយ  ពណ៌​ខៀវ​ពាក់​ស្លាក​ភ្នំពេញ2A-4343​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហ៊ី​យ៉ា​ដាយ បើ​ងធ្លាក់ចូល​ប្រឡាយទឹក ទៅបុក​ក្មេងប្រុស រងគ្រោះ​កំពុង​អង្គុយ​ស្ទូចត្រី​នៅ​មាត់ទឹករងរបួស​ធ្ងន់​។​

 ភ្លាមៗ​នោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះអាយុជីវិត​បន្ទាន់​។ ក្រោយ​កើតហេតុ នគរបាល​ចុះទៅ​ដល់​ធ្វើការ​វាស់វែងរួច​ប្រគល់​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​ឲ្យ​នគរបាល​ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕​

រថយន្ត​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់ រងរបួស​ធ្ងន់​