សម្តេច​តេ​ជោ សែន ថត សែ​ល​ហ្វី ជាមួយ​លោក​សមរង្ស៊ី ធ្វើ​ឲ្យ​មាន​វិប្បដិសារី មកទល់ពេលនេះ​

ភ្នំពេញ: ​ដោយ​បង្ហាញ​រូបថត សែ​ល​ហ្វី (Selfie) ជាមួយនឹង​និស្សិត ប្រជាពលរដ្ឋ និង​យុវជន នាពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ សែន បានប្រកាសថា ការថតរូប សែ​ល​ហ្វី ជាមួយនឹង​ដៃគូ​សន្ទនា​នយោបាយ គឺ​លោក​សមរង្ស៊ី ក្នុង​ពេលបាយ​គ្រួសារ​រួមគ្នា លើកដំបូង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​សម្តេច មាន​វិប្បដិសារី រហូតមកទល់​ពេលនេះ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្តេច នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ សែន បានសរសេរថា "​កន្លងមក ខ្ញុំ​ធ្លាប់ សែ​ល​ហ្វី (Selfie) ជាមួយ​ដៃគូ​សន្ទនា​នយោបាយ ដែល​មើលឃើញ​ពី​សំបក​ក្រៅ ហាក់ដូចជា ល្អូក​ល្អឺ​ន​ល្អ​ជាមួយគ្នា​ខ្លាំងណាស់​។ តែ​ការពិត​នោះ គឺជា Selfie ដែល​បង្កប់​ដោយ​ភាពមិនស្មោះត្រង់ ដែល​ធ្វើអោយ​ខ្ញុំ​សោកស្តាយ​បំផុត​មកទល់ពេលនេះ​"​។​

​សម្តេច​តេ​ជោ សែន បន្តថា "​ថ្មីៗ​នេះ ខ្ញុំ​បាន​សាកល្បង Selfie ជាមួយ​យុវជន សិស្ស និស្សិត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​ខ្ញុំ​បានឃើញ​ច្បាស់​នូវ​ការគោរព​ស្រឡាញ់​ស្មោះស្ម័គ្រ ចេញពី​បេះដូង​ពិតប្រាកដ​របស់​បងប្អូន​កូនក្មួយ​។ ខ្ញុំ​រំភើប​រីករាយ ដែល​បាន​ផ្តល់នូវ​ក្តី​ស្រឡាញ់ មិត្តភាព ក្តីសង្ឃឹម និង ភាពកក់ក្តៅ​តាមរយះ Selfie ដែល​ខ្ញុំ​បាន​ថត​ជាមួយ​បងប្អូន​ជនរួមជាតិ និង​យុវជន​ជាទី​ស្រឡាញ់​។ សូម​អរគុណ​ចំពោះ​ឱកាស ដែល​បាន Selfie ជាមួយគ្នា​តាមបែប​សាមញ្ញ​បំផុត ដែល​កាន់តែ​ធ្វើអោយ​រូបខ្ញុំ​បាន​ជិតស្និទ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា​"​។​

​សម្តេច ហ៊ុនសែន បន្តថា "​សូម​សុខសន្តិភាព និង​សេចក្តី​គោរព​ស្រឡាញ់​បន្ត​កើតមាន​ដល់​ក្រុមគ្រួសារ​កម្ពុជា​ទូទាំងប្រទេស ហើយ​ខ្ញុំ​សន្យា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​ជនរួមជាតិ និង​យុវជន​កម្ពុជា​កាន់តែ​មាន​ឱកាស​ច្រើនឡើង ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​"៕​

សម្តេច​តេ​ជោ សែន ថត សែ​ល​ហ្វី ជាមួយ​លោក​សមរង្ស៊ី ធ្វើ​ឲ្យ​មាន​វិប្បដិសារី មកទល់ពេលនេះ​

សម្តេច​តេ​ជោ សែន ថត សែ​ល​ហ្វី ជាមួយ​លោក​សមរង្ស៊ី ធ្វើ​ឲ្យ​មាន​វិប្បដិសារី មកទល់ពេលនេះ​

សម្តេច​តេ​ជោ សែន ថត សែ​ល​ហ្វី ជាមួយ​លោក​សមរង្ស៊ី ធ្វើ​ឲ្យ​មាន​វិប្បដិសារី មកទល់ពេលនេះ​